About Me

header ads

ស្លាប់ពីរនាក់ក្នុងហេតុការណ៍គ្រោះ ថ្នាក់ចរាចររថយន្តពីរគ្រឿងនិងម៉ូតូបើកចាស់ទៅគ្នា

បាយ់ដំបង:យោងតារបាយការណ៌ពីអធិការនគរបាលស្រុកថ្មគោលបញ្ចក់ថា:នៅថ្ងៃទី២០ ខែកុម្ភះឆ្នាំ២០២០ វេលាម៉ោង២០: ៣០នាទី ត្រង់ក្រុមទី១៧ ភូមិបឹងព្រីង ឃុំបឹងព្រីងស្រុកថ្មគោល ខេត្តបាត់ ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង លើផ្លូវ ជាតិលេខ៥ កំពុងស្ថាបនា រវាង រថយន្តធុនធំ ២ គ្រឿង និង ម៉ូតូ ( បើកច្រាស់ទិសគ្នា ) ។

មានរថយន្តV1 ពណ៍ ស លាយក្រហម ពាក់ស្លាកលេខ ស្វាយរៀង 3A-0589 និង រថយន្តហ៊ីយិនដាយ ពណ៍ សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3D-4072  បើកស្របទិសគ្នាពីជើងទៅត្បូង ដល់ចំណុ ចកើតហេតុ បានបុកជាមួយ ម៉ូតូម៉ាកRSX ពណ៍សលាយខ្មៅ បើកច្រាស់ទិសគ្នាពីត្បូងទៅជើង បណ្តាលឱ្យអ្នកបើកបរម៉ូតូ និង អ្នករួមដំណើរស្លាប់នៅកន្លែងកើតហេតុចទៃង០២ នាក់ (ប្រុស )។

១-អ្នកបើកបររថយន្តV1ឈ្មោះ ញាណ ណុំភេទ ប្រុស អាយុ ៤៧ ឆ្នាំ រស់នៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្តាលខេត្តព្រៃវែង
២- អ្នកបើករថយន្តហ៊ីយិនដាយ ឈ្មោះប៊ិន តឿ ភេទ ប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិត្រពាំងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់
  ៣-ជនរងគ្រោះអ្នកបើកម៉ូតូឈ្មោះ ភាព ហៃជូ ភេទ ប្រុសអាយុ ២០ឆ្នាំ ភូមិនិគមក្នុង ឃុំជ្រោយស្តៅ ស្រុកថ្មគោល  ខេត្តបាត់ ដំបង(ស្លាប់នៅ កន្លែងកើតហេតុ ) គ្មានមួកសុវត្ថិភាព
៤-អ្នករួមដំណើរឈ្មោះ ធី សុខធា ភេទ ប្រុស អាយុ ១៩ ឆ្នាំ រស់នៅភូមិនិគមក្នុង ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង (ស្លាប់នៅកន្លែងកើតហេតុ ) គ្មានមួកសុវត្ថិភាព
ករណីនេះ បានប្រគល់អ្នកបើកបររថយន្តទាំង០២ នាក់និងរងយន្តឱ្យជំនាញចរាចរណ៍ខេត្តបាត់ដំបង ចាត់ការតាមនីតិវិធី ។