About Me

header ads

អភិបាលរងនៃគណៈអភិបាលស្រុកសេសានដឹកនាំប្រជាពលរដ្ឋមកពីឃុំចំនួន៣ដើម្បីទស្សនៈកិច្ចសិក្សាលើវិស័យកសិកម្មរបស់កសិករគំរួនៅភូមិប៉ាឌើមនិងភូមិកំភុន!

ស្ទឹងត្រែងៈប្រជាកសិករប្រមាណ៦០នាក់មកពីឃុំចំនួន៣គឺឃុំតាឡាត ឃុំស្រែគរ ឃុំក្បាលរមាស ស្រុកសេសានកាលពីថ្ងៃទី១០កុម្ភៈ២០២០នេះ  អភិបាលរងស្រុកសេសាន លោក សុខ រ៉េន និងក្រុមកាងារក្រុមប្រឹក្សាឃុំ មន្ត្រីគាំទ្របច្ចេកទេស និងការិយាល័យកសិកម្មស្រុក បានដឹកនាំប្រជាកសិករទាំងនោះទៅទស្សនៈកិច្ចសិក្សាពីការចិញ្ជឹមមាន់ ចិញ្ចឹមត្រី និងការដាំដំណាំបន្លែបង្ការរបស់កសិករគំរូនៅភូមិប៉ាឌើម ឃុំសាមឃួយ និងភូមិកំភុន ឃុំកំភុន ស្រុកដើម្បីផ្លាស់ប្តូរបទពិសោធន៏និងលើកស្ទួយវិស័យកសិកម្មក្នុងស្រុកសេសានខេត្តស្ទឹងត្រែងអោយកាន់តែរីកចម្រើន។

នៅក្នុងទស្សនៈកិច្ចការសិក្សារផ្លាស់ប្ដូរបទពិសោធន៍ និងលើកស្ទួយវិស័យកសិកម្មក្នុងស្រុកសេសាន លោក សុខ រ៉េន អភិបាលរងស្រុក បានមានប្រសាសន៏ជម្រុញពីការលើកទឹកចិត្តដល់បងប្អូនប្រជាកសិករដែលគាត់មកពីឃុំចំនួន៣គឺឃុំតាឡាត ឃុំស្រែគរ ឃុំក្បាលរមាស  ខិតខំយកចិត្តទុកដាក់ទទួលយកនូវចំណេះដឹងបទពិសោធន៍ថ្មីៗដែលបងប្អូនប្រជាកសិករយើង នៅក្នុងឃុំសាមឃួយនិងឃុំកំភុនស្រុកសេសាន ដែលពួកគាត់បានអនុវត្តទៅប្រកបដោយភាពជោគជ័យ ហើយសុំឲ្យប្រជាកសិករមកឃុំចំនួន៣ខាងលើយកបទពិសោធន៏អ្វីដែលទទួលបាន យកទៅអនុវត្តនិងផ្សព្វផ្សាយបន្តដល់ប្រជាកសិករដទៃទៀតដែលគាត់មិនបានចូលរួម។

លើសពីនេះលោកអភិបាលរងស្រុក លោកក៏បានជំរុញឲ្យប្រជាកសិករយកចិត្តទុកដាក់ទៅលើការចិញ្ចឹមសត្វក៏ដូចជាការដាំដំណាំបន្លែបង្ការអោយពួកគាត់ប្រើប្រាស់ជីធម្មជាតិ  ដើម្បីជៀសវាងនឹងការប្រើប្រាស់ជីគីមីដែលវាធ្វើឲ្យប៉ះពាល់សុខភាពនិងចំណាយថវិកាច្រើនធ្វើប៉ះឲ្យប៉ះពាល់ដល់ជីវភាពគ្រួសារគាត់ ។