About Me

header ads

ឯកឧត្តម ជា សុផារ៉ា អញ្ជើញសម្ពោធសាលាធម្មសភា និងសមិទ្ធផលនានាក្នុងវត្តក្បាលបឹងសេះ

( ត្បូងឃ្មុំ ):

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានមានអនុសាសន៍ទៅកាន់ប្រជាពលរដ្ឋ មន្រ្តីរាជការប្រមាណ ៣.០០០ នាក់ថា យើងត្រូវរួមគ្នាការពារសុខសន្តិភាព ពីព្រោះទំរាំប្រទេសកម្ពុជាសុខសាន្តបាន ៤១ ឆ្នាំរហូតដល់សព្វថ្ងៃនេះ ដោយឆ្លងកាត់សង្គ្រាមការឈឺចាប់រាប់រយឆ្នាំមកហើយ ។

ឯកឧត្តមមានអនុសាសន៍បែបនេះនៅក្នុងពិធីសម្ពោធសាលាធម្មសភា និងសមិទ្ធផលនានាក្នុងវត្ត គិរីទក្ខិណារាម ហៅវត្តក្បាលបឹងសេះ ស្ថិតក្នុងឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មំ នាព្រឹកថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២០ ។

ឯកឧត្តមបន្តថា ប្រទេសជាតិយើងមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ដែលកំពុងដើរទន្ទឹមគ្នា ក្នុងនោះរាជរដ្ឋាភិបាល បានកសាងនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជាវត្តអារាម សាលារៀន មន្ទីពេទ្យ ផ្លូវស្ពាន តបណ្តាញអគ្គីសនីជាដើម្បីសម្រួលដល់ការប្រតិបត្តិជំនឿ ការរស់នៅ និងបំពេញតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ។

ឯកឧត្តមបន្ថែមថា អ្វីដែលសំខាន់ក្នុងការថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ ជំនឿសាសនាបែបនេះ ដោយពឹងផ្អែកលើការផ្តល់សេចក្តីទុករបស់ប្រជាជនទូទាំងប្រទេស ដូច្នេះពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ ដោយបន្តជឿជាក់គាំទ្រសម្តេចតេជោ ហ៊ុន សែន គាំទ្របន្តដឹកនាំប្រទេសជាតិគ្រប់ៗអាណត្តិតរៀងទៅ ៕