About Me

header ads

ខេត្តកំពង់ឆ្នាំងមានរៀបចំយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីអំពីសុវត្ថិភាពចរាចរណ៍

កំពង់ឆ្នាំង៖
ខេត្តកំពង់ឆ្នាំងមានរៀបចំពិធីយុទ្ធនាការអប់រុំផ្សព្វផ្សាយស្តីអំពីសុវត្ថភាពចរាចរផ្លូវគោលដលើសិស្សានុសិស្សនីវិទ្យាលយ័ហ៊ុនសែនប៊ុនរានីរលាប្អៀរខាងត្បូង ។

ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២០ មន្ត្រីនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយអង្គការ Jica  និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ស្នងការដ្ឋាននគរបាលខេត្ត បានធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចែកខិត្តបណ្ណបទប្បញ្ញាតិសំខាន់ៗស្តីពីចរាចរណ៍ មួកសុវត្ថិភាព ដល់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវជាតិលេខ៥ និងសិស្សានុសិស្ស។

ពិធីខាងលើនេះ ប្រារព្ធធ្វើឡើងក្រោមវត្តមានដ៍ខ្ពង់ខ្ពស់ ប្រធានសមាគន៍ JICA-ACលោកបណ្ឌិតអៀងអូននី   តំណាងក្រុមហ៊ុនម៉ូតូហុងដា លោក ដួងណាត  អនុប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក សេនជាតិវិសុទ្ធ និងមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការ ប្រជា ពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សយ៉ាងច្រើនកុះករ នៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន រលាប្អៀរ ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ក្នុងយុទ្ធនាការនេះផងដែរ ក្រុមការការ ងារក្រសួងសាធារណៈការបានរៀបចំបទបង្ហាញមេរៀនណែនាំអំពីសុវត្ថិភាពចរាចរណ៍ ច្បាប់ចរាចរណ៍ ការប្រើប្រាស់គ្រៀងស្រវឹង ការបើកបរលើសល្បឿនកំណត់ សារៈប្រយោជន៍និងគុណ សម្បត្តិនៃមួកសុវត្ថិភាព ។

នាឱកាសនោះផងដែរ លោក វ៉ាតាណាបេ (Watanabe)  និងលោក កាវ៉ាសាគី (Kawadaki)  ជំនាញការ JICA  បានបង្ហាញអំពីស្ថានភាពសុវត្ថិភាពផ្លូវថ្នល់ក្នុងប្រទេសកម្ពុជាយើង និងនិងបានលើកឡើងនូវចំណុចល្អៗគុណ សម្បត្តិនៃការបើកបរដោយគោរពខ្ជាប់ ខ្ជួននូវច្បាប់ចរាចរណ៍ និងផលប៉ះពាល់នៃការបើកបរដោយមិនគោរពច្បាប់ចរាចរណ៍។ 

ប្រធានសហគមន៍ JiCA.ACលោកបណ្ឌិត អៀងអូននីបានបញ្ជាក់អោយដឹងពីគោលបំណងនៃការចុះធ្វើយុទ្ធនាការសុវត្ថិភាពចរាចរផ្លូវគោកពេលនេះគឺដើម្បីពញ្ញាក់ស្មារតីអ្នកប្រើប្រាស់ផ្លូវគ្រប់រូបឱ្យចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកខណះដែលគ្រឡថ្នាក់មានការកើនឡើងដ៍គួអោយព្រួយបារម្មណ៍ផងដែរដោយតម្រូវអោយអ្នក បើកបរទោចក្រយានយន្តត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹម ត្រូវ អ្នកបើកបររថយន្តត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពឱ្យបានត្រឹមត្រូវ បើពិសារគ្រឿង ស្រវឹងកុំបើកបរ ការពារជីវិតអ្នកកុំបើកបរហួសល្បឿនកំណត់ ដើម្បីទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ផ្លូវគោក ឱ្យថយចុះមកនៅកម្រិតទាបបំផុត។

លោកប្រធានសហគមន៍JiCA.ACបានអោយដឹងថាបើធៀបនិង២០១៩ករណីគ្រោះថ្នាកើចរាចរកើតឡើង២៧លើកមាន៣៥៨លើ៣៣១ស្មើ៨ភាគរយ  ក្នុងចំណោម២០៦នាក់ ស្លាប់នៅពេលយប់១៣០នាក់ស្មើ៦៣ភាគរយហើយភាគច្រើនជាអ្នកជិះម៉ូតូចំនួន១៥៩នាក់ស្មើ៧៧ភាគរយក្នុងនោះអ្នកមិនពាក់មួកការពារសុវត្ថភាព១២០នាក់ដ្មើ៧៥ភាគរយ ។

លោកបាបធ្វើការសំណូមពដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់សូមចូលរួមគោរពច្បាប់ចរាចរទាំងអស់គ្នាដើម្បីកាត់បន្ថយគ្រោះថ្នាកចរាចរអោនៅកម្រិតទាប់បំផុតផងដែរ ។នៅបញ្ចប់ពិធីមានការបង្រៀនពន្យល់ពីការប្រើប្រាស់ម៉ូតូបើកបរម៉ូតូនិងមានការរឆ្លើយសំណួចម្លើយពាក់ពន្ធ័និងច្បាប់ចរាចរនិងបានផ្តល់មួកការពាសុវត្ថិភាពផងដែរដល់អ្នកឆ្លើយត្រូវផងដែរ ៕