About Me

header ads

ប្រទះឃើញបុរសពោះម៉ាយម្នាក់ដេកស្លាប់

មណ្ឌលគិរី ៖ សមត្ថកិច្ចស្រុកកែវសីមាឱ្យដឹងថាពលរដ្ឋប្រទះឃើញបុរសពោះម៉ាយម្នាក់ដេកស្លាប់ ក្នុងចំការស្វាយចន្ទី នៅវេលាម៉ោង០៧ និង១៥ នាទីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅភូមិ អូរអាម ឃំុស្រែខ្ទុម ស្រុកែវសីមា ខេត្តមណ្ឌលគិរី។

ជនរងគ្រោះឈ្មោះ ខាវ បាវ ភេទ ប្រុស អាយុ ៤២ ឆ្នាំ ជនជាតិ ស្ទៀង  ពោះម៉ាយ មានស្រុកកំណើតភូមិ អូរអាម ឃំុស្រែខ្ទុម ស្រុក កែវសីមា ខេត្ត មណ្ឌលគិរី។យោងតាមការស្រាវជ្រាវនិងឆ្លើយបំភ្លឺពីសាច់ញាតិនិងនាក់ជិតខាងបានចង្អុលបង្ហាញដល់សមត្ថកិច្ចថា បុរសពោះម៉ាយជាសព កាលនៅរស់ជាមនុស្សផឹកស្រាស្រវឹងរាល់ថ្ងៃមិនពិសារបាយ មុនពេលស្លាប់គេឃើញគាត់អង្គុយផឹកស្រាម្នាក់ឯងនៅពេលយប់ម៉ោងប្រហែលជា ម៉ោង២១.ថ្ងៃទី១០.កុម្ភះ. ២០២០ យប់ លុះព្រឹកឡើងប្រហែលជាម៉ោ ០៧និង៤៨នាទីឈានចូលថ្ងៃទី ១១ ខែកុម្ភៈឆ្នាំ២០២០មិនឃើញក្រោកឡើងដូចរាល់ដង ក៏មានអ្នកជិតខាងទៅដាស់ទើបដឹងថាគាត់ស្លាប់។

ក្រោយពីកម្លាំងជំនាញពិនិត្យនិងធ្វើកោសល្យវិច័យលើសាកសពពុំមានឃើញស្លាកស្នាមអ្វីនោះទេ កម្លាំងជំនាញនិងសាច់ញាតិបងប្អូនសព សន្និដ្ឋានថាសពគឺពិតជាស្លាប់ដោយសារខ្យល់គរពិតប្រាកដមែនដោយពុំមានកាជាប់ពាក់ព័ន្ធក្នុងករណីឃាត្តកម្មឡើយ។ បច្ចុប្បន្ន សព ត្រូវបានកម្លាំងជំនាញបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕