About Me

header ads

ទុស្សចរន្តអគ្គិសនីបង្កជាអគ្គីភ័យឆាបឆេះឃ្លាំងស្ដុកវត្ថុធាតុដើមរោងចក្រផលិតអំបោះ

ភ្នំពេញ៖ ឃ្លាំងស្តុកវត្ថុធាតុដើមរបស់រោងចក្រផលិតអំបោះមួយកន្លែងយីហោ« XINLONGTAL (Cambodia) INDUSTRIAL CO,LTD »មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងភូមិពាម សង្កាត់ ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅកាលពីវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ដែបណ្ដាលមកពីទុស្សេចរន្តអគ្គិសនីឆាបឆេះដល់សំឡីនិងក្រណាត់រួចក៏បានឆេះរាលពេញឃ្លាំងទាំងមូលតែម្ដង។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ខាងលើនោះសាងសង់អំពីដែកប្រក់ស័ង្កសី ជញ្ជាំងថ្ម១កំណាត់ស័ង្កសី១កំណាត់មានទំហំ​ ១៦ម៉ែត្រគុណនឹង៦០ម៉ែត្រដែលមានម្ចាស់ឈ្មោះ​ អ៉ឹង​ ប៊ុនប៉េង​ អាយុ​ ៥៥ឆ្នាំ​ ជនជាតិខ្មែរ  មានទីលំនៅផ្ទះលេខ សង្កាត់អូរឬស្សី ៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ប៉ុន្តែគាត់បានជួល​ឲ្យទៅបុរសជនជាតិចិន​ម្នាក់ឈ្មោះ​ LIN XIANMIAN.​ កាន់លិខិតឆ្លងដែនលេខ P CHN EE 6716330។ហើយរោងច្រផលិតអំបោះមួយនេះមានកម្មករបម្រើការងារត្រឹមតែប្រមាណ១០០នាក់ប៉ុណ្ណោះដែលចែកចេញជា២វេន គឺវេនថ្ងៃនិងវេនយប់។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុពេលដែលដែលកម្មករកំពុងតែធ្វើការងារស្រាប់តែទុស្សេខ្សែភ្លើងបណ្ដាលឲ្យមានការឆាបឆេះរាលដល់សំឡីនិងក្រណាត់នៅក្បែរនោះ ហើយបន្តិចក្រោយមកបានឆេះរាលពេញក្នុងឃ្លាំងទាំងមូលយ៉ាងឆាប់រហ័ស។ពេលនោះកម្មករបាននាំគ្នារត់ចេញក្រៅរោងចក្រយ៉ាងប្រសាចកម្លាំងអាជ្ញាធរនិងសមត្ថកច្ចខណ្ឌដង្កោបានចេញអន្តរាគមន៍ភ្លាមៗដែរ ដោយបានហៅរថយន្តពន្លត់អគ្គីភ័យពីតាមបណ្ដាអង្គភាពនានាចំនួន៤៩គ្រឿងចេញទៅជួយពន្លត់ភ្លើង។

ប្រភពខាងលើបានបញ្ជាក់ថា រថយន្តពន្លត់អគ្គីភ័យទាំងនោះនោះរួមនាន៖រថយន្ត​ស្នងការនគរបាលរាជធានីភ្នំពេញចំនួន២៥គ្រឿង ,រថយន្តអគ្គស្នងការនគរបាលជាតិចំនួន៧គ្រឿងរថយន្តអង្គាពកងពលតូលេច៧០ ចំនួន៤គ្រឿង រថយន្តបុរីផ្ទះល្វែងសង្ឃឹមថ្មីចំនួន៣គ្រឿង ,រថយន្តខណ្ឌ
ជ្រោយចង្វាចំនួន៦គ្រឿង,រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា១ គ្រឿង,រថយន្តសួនការណាាឌីយ៉ា ១ គ្រឿង និងរថយន្តផ្សារអូរឡាំព្យ៉ា ០២ គ្រឿង ទៅបាញ់ពន្លត់ប៉ុន្តែពន្លតរហូតដល់វេលាល្ងាចថ្ងៃដដែលភ្លើងនៅមិនទាន់រលត់នៅឡើយ ៕