About Me

header ads

រថយន្តធំមួយគ្រឿងក្រឡាប់ផ្ងារជើងចាក់ភេសជ្ជៈស្ទីងរាយប៉ាយពេញផ្លូវ

កំពង់ឆ្នាំង:
រថយន្តធុនធំមួយគ្រឿងប្រាប់ថាជើងចោលភេសជ្ជៈស្ទីងនៅរាយប៉ាយពេញផ្លូវ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 2 នាទី០០រសៀលថ្ងៃទី 12 កុម្ភៈ 2020 នៅចំណុចរង្វង់មូលទូកដែលស្ថិតនៅក្នុងភូមិទី 7 សង្កាត់ខ្សាមក្រុងនិងខេត្តកំពង់ឆ្នាំង ។

រថយន្តធន់ធំដែលក្រឡាប់ផ្ងារជើងខាងលើនេះម៉ាក់ហ៊ីណូក្រហមសពាក់ផ្លាកលេខ ភ្នំពេញ3E9321មានដឹកភេសជ្ជៈស្ទីងទិញរថយន្តប្រមាណជា 20 តោនមកដល់ចំណុចកើតហេតុខាងលើបានក្រឡាប់ផ្ងារជើងតែមិនមានគ្រោះថ្នាក់ដល់អ្នកដទៃឡើយ ។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថាអ្នកបើករថយន្តខាងលើនេះឈ្មោះ ជា នៅមុនពេលកើតហេតុអ្នកបើកបរខាងលើបានបើករថយន្តទៅផឹកស្រានៅដីថ្មីដែលស្ថិតនៅក្នុងភូមិឃុំស្រុកកើតហេតុខាងលើ ។

ប្រភពខាងលើដដែលបានឲ្យដឹងទៀតថាអ្នកបើកបររថយន្តខាងលើបានផឹកស៊ីស្រវឹងហើយត្រូវម្ចាស់រថយន្តហៅឱ្យបើករថយន្តដើម្បីដឹកភេសជ្ជៈទៅឲ្យម្ចាស់ក្រុមហ៊ុនភ្លាមៗនោះអ្នកបើកបររថយន្តបាំងបើកទាំងស្រវឹងក្នុងល្បឿនលឿននិងបានចាក់គួរបញ្ចាស់រង្វង់មូលបណ្ដាលឱ្យក្រឡាប់ផ្ងារជើងតែម្តង ។

ក្រោយពេលកើតហេតុអ្នកបើកបររថយន្តធុនធំខាងលើបានចុះរត់គេចខ្លួនបាត់ដោយបន្សល់ទុករថយន្តនិងភេសជ្ជៈស្ទីងនៅរាយប៉ាយពេញផ្លូវជាប់នឹងរង្វង់មូលទូកតែមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃនិងអ្នកបើកបរនៅឡើយ ។

សាក្សីដែលបានឃើញហេតុកាបញ្ជាក់ឲ្យដឹងទៀតថាអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំហើយបានលូនចេញពីក្នុងរថយន្តមកជិះម៉ូតូគេចខ្លួនទៅបាត់ដោយទុករថយន្តនៅកន្លែងកើតហេតុក្នុងនោះភេសជ្ជៈដែលនៅរាយប៉ាយត្រូវបានប្រជាពលរដ្ឋនាំគ្នាយកផឹកនិងខ្លះទៀតច្រកការ៉ុងយកផងដែរ ៕