About Me

header ads

គូពិសេសការប្រកួតមិត្តភាពអន្តរជាតិខ្មែរថៃ ខ្លាចាស់ភ្នំដងរែក កីឡាករ ចាន់សំអាត ប៉ះអ្នកលេងកណ្ដាប់ដៃមកពីព្រះរាជាណាចក្រថៃ ផ្លែ វីត

ការប្រកួតកីឡាប្រដាល់ដណ្តើមពានរង្វាន់កំពូលជើងឯក TV5 Boxing knock Out Series by K-Cement  រដូវកាលទី៧ ប្រភេទទម្ងន់ ៦៣ គីឡូក្រាមកន្លះ បានឈានចូលមកដល់ជុំទី២ វគ្គ១៦នាក់ចុងក្រោយហើយ ។ ក្រៅពីមានគូប្រកួតដណ្ដើមពានរង្វាន់ដ៏ជក់ចិត្តដិតអារម្មណ៍ហើយនោះ អ្នកគាំទ្ររមែងទទួលបាននូវចំណីចក្ខុប្លែកថ្មីជារៀងរាល់សប្ដាហ៍ជាមួយនឹងការប្រកួតមិត្តភាពអន្តរជាតិខ្មែរ-ថៃ ដែលចំរាញ់សុទ្ធសឹងតែកីឡាករខ្លាំងៗ លំដាប់ជួរមុខមកប្ដូរស្នៀត និង អាវុធលើសង្វៀនប៉ុស្ដិ៍នៅក្នុងភូមិព្រែកកំពឹស។ ថ្ងៃសៅរ៍សប្ដាហ៍នេះខ្លាចាស់ភ្នំដងរែក កីឡាករ ចាន់ សំអាត មកពីក្លិប អប់រំកាយកីឡាស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ  និង ផ្លែ វីតក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
សូមរំលឹកថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន សម្រាប់គូមិត្តភាពអន្តរជាតិកម្ពុជាថៃ កីឡាករ នី សុភី មកពីក្លឹប ប្រដាល់កុលបុត្រគុនខ្មែរ ប្រកួតស្មើកីឡាករមកពីប្រទេសថៃ កីឡាករ កា ឃុនសឹក ដោយពិន្ទុ៕ ចាំមើលតើការវិលត្រលប់មកសង្វៀនប៉ុស្តិ៍លេខ៥ របស់ខ្លាចាស់ភ្នំដងរែក អាចយកឈ្នះគូប្រកួតមកពីប្រទេសថៃបានដែរឬទេ?