About Me

header ads

សម្ដី អ៊ុ សមថារ័ត្ន ប៉ុន្មានម៉ាត់ចាក់ដោតអារម្មណ៍អ្នកអាន!៖ «កូនមិនឆ្ងាយពីប៉ា ទេប៉ា»

អ៊ុ សមថារ័ត្ន កីឡាការិនីល្បុក្កតោ ដែលបានកសាងកេរ្តិ៍ឈ្មោះល្បីល្បាញលើសង្វៀនគុនចម្រុះជាតិ
និងអន្តរជាតិគឺជាកូនស្រីបង្កើតរបស់កំពូលតន្ត្រីករវីយ៉ូឡុងដ៏ល្បីល្បាញពីជំនាន់ទសវត្សរ៍ទី៦០ គឺ
លោក អ៊ុ តារា។ កីឡាការិនីដែលមានឈាមជ័រជាអ្នកសិល្បៈរូបនេះថ្វីបើមានជំនាញក្បាច់គុនល្បុក្កតោពេញខ្លួន តែជំនាញសិល្បៈរបស់នាងក៏មិនអន់ប៉ុន្មានឡើយ ព្រោះនាងអាចច្រៀងបានយ៉ាងពិរោះថែមទាំងបានប្រឡូកចូលក្នុងវិស័យសម្ដែងភាពយន្តជាច្រើនរឿងមកហើយ។ អ្នកដែលជិតស្និតនឹងគ្រួសារនេះប្រាកដជាដឹងយ៉ាងច្បាស់ថាព្រឹទ្ធាចារ្យតូយ៍តន្ត្រីរូបនេះមានជម្ងឺធ្ងន់ ដែលត្រូវការចំណាយថវិកាយ៉ាងច្រើនក្នុងការព្យាបាល។ កីឡាការិនីជម្រើសជាតិកីឡាប្រដាល់សេរីគុនខ្មែរដែលត្រូវបានសហព័ន្ធជ្រើសរើសឲ្យចេញទៅប្រកួតតំណាងជាតិនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០១៩នៅប្រទេសហ្វីលីពីនរូបនេះកម្រនឹងផុសរឿងទុក្ខសោកឬត្អូញត្អែរពីក្ដីទុក្ខលំបាករបស់ខ្លួនណាស់ យ៉ាងណាមិញកាលពីម្សិលមិញលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន សមថារ័ត្ន បានសរសេរនូវសំណេរយ៉ាងវែងយ៉ាងដូច្នេះ៖ «មើលព្រះភក្ត្រពុកយូរៗ ក៏គិតដល់អតីតកាលគាត់។ ខ្ញុំចង់ចេះសិល្ប៍ ដើម្បីបំបាំងកាយ ត្រលប់ទៅមើលសកម្មភាពគាត់កាលពីទស្សវត្សឆ្នាំ៦០ កាលគាត់នៅពូកែ មានកម្លាំង មានកេរ្តិ៍ឈ្មោះ រូបរាងសង្ហា នារីៗលង់ស្នេហ៍មិនតិចនាក់ ។ មកដល់ជំនាន់ខ្ញុំ ខ្ញុំគិតថា ខ្ញុំក៏សង្ហាមិនចាញ់ឪប៉ុន្មានដែរ គ្រាន់តែ ឪសង្ហារបៀបតន្រ្តីករ កូនសង្ហារបៀបកីឡាករ ហើយពួកយើងទាំងពីរក៏ធ្វើបំរើជាតិតែមួយ ។ កូនមិនឆ្ងាយពីប៉ា ទេប៉ា។ Taking time looking at my father's face, makes me think about his past. I wish I had magic. I want to be able to look back on his activities in the '60s when he was still strong, famous, handsome, and many women crushed on him lol. To my generation, I think I'm also handsome just like my dad but in woman's version, except my dad was handsome as a violinist, and myself is handsome like a boxer, and we both served the same nation. I'm not far from you, Daddy. »។ សំណេររបស់ស្រស់ស្អាតរូបនេះទទួលបាន ចុច Like Share និង Comment យ៉ាងច្រើនដែលភាគច្រើនសុទ្ធសឹងជាពាក្យលើកទឹកចិត្តទាំងអស់។ តើពាក្យសម្ដីរបស់ សមថារ័ត្ន ចង់បង្ហាញពីបញ្ហាក្នុងចិត្តអ្វីខ្លះដែលមិនអាចបង្ហាញឲ្យអ្នកដទៃបានដឹងឬយ៉ាងណា? សារព័ត៌មានកីឡាប៉ុស្ដិ៍លេខ៥ សូមបួងសួងវត្ថុសក្តិសិទ្ធិសូមជួយតាមថែរក្សានិងជួយឲ្យលោកព្រឹទ្ធាចារ្យបានជះស្បើយពីជម្ងឺមកមានកម្លាំងពលំដូចដើមយ៉ាងឆាប់រហ័ស៕