About Me

header ads

ភ្ញាក់ផ្អើលមែនទែន តារាសម្តែងល្បី ឌុច លីដា សារភាពថារូបនាងទើបសម្រាលបានកូនប្រុសតូចម្នាក់ កាលពីចុងខែមករា

តារាសម្តែងល្បីរូបស្រស់ប្រចាំប្រទេសកម្ពុជា ឌុច លីដា ដែលទស្សនិកជនបានស្គាល់នៅក្នុងខ្សែភាពយន្តខ្មែរខ្នាតធំល្បីៗជាច្រើនរឿង នៅខណៈពេលថ្មីៗនេះ រូបនាងបានបង្ហាញភាពភ្ញាក់ផ្អើលមួយដល់ប្រិយមិត្តអ្នកគាំទ្រ តាមរយៈការបើកបង្ហាញនូវមុខមាត់កូនប្រុសជាទីស្រលាញ់របស់ខ្លួន ជាសាធារណៈនៅក្នុងបណ្តាញសង្គមទាំងគណនីអ៊ីនស្តាក្រាម និងទំព័រហ្វេសប៊ុករបស់នាង។





ជាមួយនឹងដំណឹងដែល តារាសម្តែង ឌុច លីដា មានកូនប្រុសតូចម្នាក់នេះ រូបនាងបានបញ្ជាក់ថាជារឿងពិត ហើយរូបនាងក៏ទើបតែសម្រាលកាលពីចុងខែមករាកន្លងទៅ ពោលគឺមានអាយុប្រមាណកន្លះខែជាងហើយ។





ជាមួយគ្នានេះ ប្រិយមិត្តមហាជន និងសិល្បករ-សិល្បការិនី រួមអាជីពតារាសម្តែងជាច្រើនដួង ក៏បានជូនពរ និងមានសេចក្តីត្រេកអររំភើបជំនួស ដែលតារាសម្តែង ឌុច លីដា ក្លាយជាម្តាយគេហើយនៅពេលនេះ។ គួរបញ្ជាក់ថា កូនប្រុសរបស់ តារាសម្តែង ឌុច លីដា មានឈ្មោះថា កិត្យាមណី មានមុខមាត់គូរឱ្យស្រលាញ់ និងជាពន្លឺព្រះអាទិត្យថ្មីមួយសម្រាប់រួបនាង។ មហាជននិងអ្នកគាំទ្រនៅក្នុងបណ្តាញសង្គមពិតណាស់ចង់ឃើញនូវវត្តមានរបស់ឪពុកក្មេងប្រុសនេះយ៉ាងខ្លាំង។