About Me

header ads

អស្ចារ្យ! ព្រះខ័នរាជស្វាយរៀង បើកឆាកសប្តាហ៍ដំបូង ឈរលេខ១លើកំពូលតារាងទៀត!

អស្ចារ្យ! ព្រះខ័នរាជស្វាយរៀង បើកឆាកសប្តាហ៍ដំបូង ឈរលេខ១លើកំពូលតារាងទៀត! 

ក្រុមការពារតំណែងជើងឯកចាស់រដូវកាលឆ្នាំ ២០១៩ ព្រះខ័នរាជស្វាយរៀង (PKRSRFC) ក្នុងការប្រកួតសប្តាហ៍ទី១នៃការបើកឆាកប្រកួតលីគកំពូលកម្ពុជារដូវកាលថ្មី កាលពីថ្ងៃអាទិត្យ ថ្មីៗនេះ
កីឡាករនៃក្រុមដ៏ខ្លាំងមួយនេះបានទាត់បញ្ជូលទីច្រើនបានជាងគេ រហូតដល់ទៅ៥គ្រាប់  នៅលើទឹកដីកីឡដ្ឋានខេត្តស្វាយរៀង។

ដោយលទ្ធផលចប់ការប្រកួត ក្រុមព្រះខ័នរាជស្វាយរៀង យកឈ្នះក្រុមសូទីឡូអង្គរ ក្នុងលទ្ធផល៥ទល់១។ បន្ទាប់ពីបានបង្ហាញទម្រង់លេងនៅលើសមរភូមិវាលស្មៅដ៏អស្ចារ្យ ក្រុមព្រះខ័នរាជស្វាយរៀង នៅសប្តាហ៍បើកឆាកនៃតារាងចំណាត់ថ្នាក់ សប្តាហ៍ទី១នេះ ស្ថិតនៅកំពូលតារាងចំណាត់លេខ១  មាន៣ពិន្ទុ ទាត់បញ្ចូលទីបាន៥គ្រាប់ មានផលសងគ្រាប់បាល់៤គ្រាប់ ព្រោះរបូតគ្រាប់បាល់ឲ្យសូទីឡូស៊ុតចូលទីបាន១គ្រាប់វិញ។

រីឯក្រុមឈរលំដាប់ទី២គឺ ក្រុមភ្នំពេញក្រោនមាន៣ពិន្ទុ ទាត់ចូលទីគូប្រកួត ៣គ្រាប់ មានផលសងគ្រាប់បាល់៣គ្រាប់។ ចំណែកក្រុមនៅលំដាប់ទី៣គឺក្រុមវិសាខា មាន៣ពិន្ទុ ទាត់បញ្ចូលទី២គ្រាប់ មានផលសងគ្រាប់បាល់១គ្រាប់។