About Me

header ads

បើកម៉ូតូលឿនពេក ដល់ផ្លូវកោងបត់មិនទាន់បុកដើមឈើស្លាប់ខ្លួនឯង

ខេត្តកំពង់ឆ្នាំង :
យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីគេជិៈម៉ូតូក្នុងល្បឿនលឿន ទៅបុកនឹងគល់ដើម អាកាស្យា នៅចំណុចផ្លូវកោងមួយកន្លែង ។

ហេតុការគ្រោះថ្នាក់ចរាចរណ៌ខាងលើនេះបានកើតឡើង នៅវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០២០ម្សិលមិញ នៅចំណុចក្លោងទ្វាវត្តស្រែរបង ស្ថិតក្នុងភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស  ។ សមត្ថកិច្ចនគរបាល មូលដ្ឋានបានឱយដឹងថាៈ ជនរងគ្រោះមាន ឈ្មោះ វ៉ន វឿន អាយុ 23ឆ្នាំរស់នៅភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស។

នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GX.9904 តាមបណ្តោយផ្លូវលំក្រាលគ្រោះក្រហមមួយកន្លែងទិសដៅ ពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ជាផ្លូវកោង បត់មិនទាន់ ក៍ជ្រុលហួសផ្លូវទៅបុកនិងដើមអាកាស្យា បណ្តាលឱយ ស្លាប់នៅនឹងកន្លែងភ្លាមៗ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលបានទៅពិនិត្យ វាស់វែង និងធ្វើកោសល្យវច្ច័យ បានដឹងថាៈ ជនរងគ្រោះពិតជាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៌ពិតមែន ទើបប្រគល់សពជនរងគ្រោះ ទៅក្រុមគ្រួសារសាច់ញ្ញាតិនៃយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕