About Me

header ads

លោក ដួង វីរៈសិទ្ធិ បង្ហាញវីដេអូបទចម្រៀងកាយវិការថ្មី រៀបរាប់ពីសម្រស់បុប្ផាភ្នំឧដុង្គ

កាលពីពេលថ្មីៗនេះ តារាចម្រៀង លោក ដួង វីរៈសិទ្ធិ បានបង្ហាញចំណងដៃបទចម្រៀងថ្មី ដែលប្រិយមិត្តបានកំពុងចូលចិត្តស្តាប់ ជាវីដេអូចម្រៀងកាយវិការ ក្រោមចំណងជើងថា ឧដុង្គម្ចាស់ស្នេហ៍
លោក ដួង វីរៈសិទ្ធិ បានបង្ហើរសំនៀងយ៉ាងអន្លង់អន្លោច ក្នុងអត្ថន័យរៀបរាប់ពីសម្រស់បុប្ផាជើងភ្នំឧត្តុង ដែលធ្វើឱ្យបុរសម្នាក់លង់ស្នេហ៍ដកចិត្តមិនរួច ហើយក៏បង្កើតជាចំណងនិស្ស័យស្នេហ៍នៅទីនោះ។ ក្នុងវីដេអូចម្រៀងនេះ ក៏បានបង្ហាញពីទេសភាពស្រុកស្រែដ៏ស្រស់ស្អាតនៃរមណីដ្ឋានភ្នំឧដុង្គ ឬហៅថា ភ្នំព្រះរាជទ្រព្យ ផងដែរ។ ប្រិយមិត្តអ្នកគាំទ្រពិតជាមានការពេញចិត្តចំពោះបទចម្រៀងថ្មីរបស់លោក ដួង វីរៈសិទ្ធិ មួយបទនេះយ៉ាងខ្លាំង ហើយក៏មានអ្នកចូលទស្សនាយ៉ាងច្រើនផងដែរ។ គួរបញ្ជាក់ថា បទចម្រៀង ឧដុង្គម្ចាស់ស្នេហ៍ គឺជាស្នាដៃនិពន្ធទំនុកច្រៀង និងបទភ្លេង ដោយ បុរសសម្លេងផ្អែមក្រអួន លោក ដួង វីរៈសិទ្ធដោយផ្ទាល់តែម្តង។





ប្រភពវីដេអូចម្រៀងពីទំព័រហ្វេសប៊ុកៈ Doung Virakseth Cambodia

អត្ថបទដោយៈ សំណាង