About Me

header ads

សិល្បការិនី ពុំ ធារ៉ាចិន្តា មិនត្រឹមតែជានាដកាផ្នែករបាំបុរាណដ៏ស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងមានជំនាញផ្នែកល្ខោនអាន និងល្ខោននិយាយ ដែលប្រិយមិត្តទស្សនិកជនស្ងើចសរសើរ

អ្នកនាង ពុំ ធារ៉ាចិន្តា សិល្បការិនីស្រីរូបស្រស់ ដែលប្រិយមិត្តទស្សនិកជនរមែងលង់ស្នេហ៍ជាមួយនឹងកាយវិការទន់ភ្លន់ ក្នុងការរាំរបាំបុរាណខ្មែរគ្រប់ទម្រង់ និងតែងតែបានឃើញរូបនាងបង្ហាញខ្លួននៅក្នុងកម្មវិធីជាតិនានាទាក់ទងនឹងសិល្បៈវប្បធម៌ខ្មែរជានិច្ច។ អ្នកនាងមិនត្រឹមតែជានាដកាផ្នែករបាំបុរាណដ៏ស្រស់ស្អាតម្នាក់ប៉ុណ្ណោះទេ ថែមទាំងមានជំនាញផ្នែកល្ខោនអាន និងល្ខោននិយាយ ដែលប្រិយមិត្តទស្សនិកជនមានការស្ងើចសរសើរចំពោះការសម្តែងរបស់នាងផងដែរ។ កន្លងទៅថ្មីៗនេះ អ្នកនាង ពុំ ធារ៉ាចិន្តា ក៏បានបង្ហាញវត្តមាននៅក្នុងការសម្តែងល្ខោននិយាយរឿង គ្រូទាយ ដែលរូបនាងត្រូវបានដើរតួជាតួអង្គទេវី នារីម្នាក់ដែលងប់ងល់ និងមានជំនឿជឿជាក់ទៅលើគ្រូទាយយ៉ាងខ្លាំង។ ប្រិយមិត្តដែលជាអ្នកទស្សនា បានចាប់អារម្មណ៍ដល់ថ្វីដៃសម្តែងរបស់នាង ទាំងទឹកមុខ កាយវិការ រូបសម្រស់ ព្រោះនាងជានាដការបាំបុរាណស្រាប់ផង ដែលជាហេតុធ្វើឱ្យទស្សនិកជនជក់ចិត្តទៅតាមការសម្តែងរបស់នាងដោយមិនដឹងខ្លួន។ សិល្បការិនីរាងតូចច្រឡឹងរូបនេះ ក៏ធ្លាប់ជាអនុប្រធានការិយាល័យផ្នែកបណ្តុះបណ្តាលនៅនាយកដ្ឋានសិល្បៈទស្សនីយភាពនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ។ បច្ចុប្បន្ននេះ អ្នកនាង ពុំ ធារ៉ាចិន្តា មានអ្នកគាំទ្រចូលចិត្ត ស្រលាញ់រូបនាងយ៉ាងច្រើន។







អត្ថបទដោយៈ សំណាង