សមត្ថកិច្ចបង្ក្រាបបទល្មើសនេសាទខុសច្បាប់(បូមបាចនិងឆក់ត្រី)

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី24ខែកុម្ភៈឆ្នាំ 2020កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរាយប៉ាយ បាន សហការជាមួយក្រុមប្រឹក្សាឃុំរាយប៉ាយនិងក្រុមអភិរក្សធនធានជលផលនិងព្រៃឈើបានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់(បូមបាចនិងឆក់ត្រី)នៅចំណុចបឹងរូងខាងជើងភូមិរាយប៉ាយក្រោមឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម ចម្ងាយ 1500 ម៉ែត្រ៖ ជាលទ្ធផលបង្ក្រាបបាន -ទូកកាណូតបាឡា02គ្រឿង -ម៉ាស៊ីនកាណូត01គ្រឿង -ម៉ាស៊ីនបូមទឹក 03គ្រឿង -អាគុយ 4គ្រឿង -ក្បាលឆក់(អាំងវិចទ័រ)5គ្រឿង - ដងចង្កឹះឆក់3គូ ខ្សែភ្លើងនិងខ្សែកាបប្រវែង 15 ម៉ែត្រ -ទុយោបំពង់ជ័រពណ៌ខៀវ2ដើម។ចំពោះសម្ភារៈបានរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរាយប៉ាយ។ រីឯជនសង្ស័យរត់គេចខ្លួនអស់ ។