About Me

header ads

សត្វដំរីព្រៃធ្លាក់រណ្តៅ ក្នុងដែនចម្ការសត្វព្រៃកែវសីមា

មណ្ឌលគិរីៈ
ដំរីឈ្មោលមួយក្បាល បានធ្លាក់ចូលក្នុងរណ្តៅក្បែរចម្ការក្រូច ស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមា នាស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

សេចក្តីរាយការថានៅយប់កើតហេតុប្រជាពលរដ្ឋបានឃើញហ្វូងដំរី ចូលមកចំណុចកើតហេតុ លុះព្រឹកឡើងក៏ប្រទះឃើញ សត្វដំរីមួយក្បាលជាប់ក្នុងរណ្តៅផុកតែម្តង ។

សមត្ថកិច្ចមូលដ្ឋាននិងមន្ត្រីបរិស្ថានកំពុងតែជីកផ្លូវនិងយករថយន្តបាញ់ទឹក ជួយសង្គ្រោះសត្វដំរីនិះហើយ។គិតត្រឹមម៉ោង១១និង២០នាទីថ្ងៃទី១០កុម្ភៈ សត្វដំរីរងគ្រោះពុំទាន់ឡើងរួចពីរណ្តៅផុកនៅឡើយ ៕