About Me

header ads

ប្រឹងតែងខ្លួនពេកមានអីអ្នកប្រដាល់ទម្ងន់ធ្ងន់ម្នាក់របូតខ្សែក្រវ៉ាត់ទៅគូប្រកួតបាត់

ប្រឹងតែងខ្លួនពេកមានអីអ្នកប្រដាល់ទម្ងន់ធ្ងន់ម្នាក់របូតខ្សែក្រវ៉ាត់ទៅគូប្រកួតបាត់

Deontay Wilder បន្ទោសឈុតដែលគាត់បានពាក់ពេលដើរឡើងសង្វៀនគឺជាកត្តាដ៏ធំនៅពីក្រោយការបរាជ័យរបស់គាត់ទៅលើ Tyson Fury ហើយទទូចសុំឲ្យរៀបចំការប្រកួតឡើងវិញ។ អ្នកប្រដាល់សញ្ជាតិអាមេរិករូបនេះបានពាក់ឈុតអ្នកចម្បាំងពណ៌ខ្មៅ និងក្រហម ហើយថែមទាំងមានពាក់កំបាំងមុខ និងម្កុដថែមទៀត ហើយគ្រាន់តែគ្រឿងដែលគាត់ពាក់នឹងខ្លួននោះមានទម្ងន់រហូតដល់ទៅ ១៨.១គីឡូក្រាមឯណោះ។ Wilder បានដើរជុំវិញសង្វៀនដល់ទៅ២ជុំមុនឡើងទៅតតាំងនឹងដៃគូកីឡាករ Fury ក្នុងជំនួបដ៏ធំនៅ MGM Grand ស្ថិតក្នុងទីក្រុង Las Vegas កាលពីរាត្រីថ្ងៃសៅរិ៍សប្តាហ៍មុន។

យ៉ាងណាមិញ គេសង្កេតឃើញថា ក្នុងការប្រកួតនោះ Wilder មិនមានអ្វីអស្ចារ្យក្រៅពីឈុតអ្នកចម្បាំងដែលគាត់គ្រងដើរចូលមកសង្វៀននោះទេ។ នៅទីបំផុតក៏ត្រូវសហការីក្នុងក្រុមបោះកន្សែងសុំចុះចាញ់ត្រឹមទឹកទី៧ បន្ទាប់ពី Fury គ្រប់គ្រងការប្រកួតស្ទើរតែទាំង
ស្រុង។ បន្ទាប់ពីចាញ់ការប្រកួត នៅយប់ថ្ងៃចន្ទ Wilder បានអះអាងថាបរាជ័យរបស់ខ្លួនគឺមកពីទម្ងន់ដ៏ធ្ងន់នៃឈុតចម្បាំងដែលគាត់បានពាក់ពីលើខ្លួននោះធ្ងន់រហូតដល់ទៅជិត២០គីឡូក្រាមទៅហើយធ្វើឲ្យកម្លាំងជើងគាត់ចុះខ្សោយយ៉ាងខ្លាំង។

គាត់បានប្រាប់ Yahoo ថា “Fury មិនបានវាយឲ្យខ្ញុំឈឺសាច់សូម្បីតែបន្តិច ប៉ុន្តែការពិតគឺមកពីឈុតអ្នកចម្បាំងដែលខ្ញុំពាក់ពីលើនោះវាធ្ងន់ពេកសម្រាប់ខ្ញុំ។ ” ខ្ញុំគ្មានកម្លាំងជើងទប់តាំងពីដើមទឹក ហើយចូលដល់ទឹកទី៣ ខ្ញុំមានអារម្មណ៍ថាខ្លួនស្ទើរតែគ្មានជើងទ្រពីក្រោមទៅហើយ, Wilder បន្ថែម។ 

អ្នកទស្សនាជាច្រើនមើលឃើញថា កម្លាំងជើងរបស់ Wilder មិនដូចមុនតាំងពីទឹកទី១ម្ល៉េះ ហើយវាចេះតែស្រុតទៅៗពី១ទឹកទៅ១ទឹក។ Wilder ក៏បានបញ្ជាក់ថា ខ្លួននឹងខំប្រឹងហាត់យកកម្លាំងជើងឡើងវិញដើម្បីត្រៀមឡើងសង្វៀនសងសិកជាមួយ Fury ដែលការប្រកួតរវាងអ្នកទាំង២គ្រោងនឹងធ្វើឡើងនៅរដូវក្តៅខាងមុខនេះ។