About Me

header ads

ក្រុមចម្រៀងកូនខ្មែរ ទសមុខ បានបញ្ចេញបទចម្រៀងថ្មីក្នុងអត្ថន័យបង្ហាញពីអារម្មណ៍ឈឺចាប់របស់តួអង្គល្ខោនខោល

ក្រុមចម្រៀងកូនខ្មែរមួយក្រុម មានឈ្មោះថា ក្រុមទសមុខ បានបង្ហាញនូវវីដេអូចម្រៀងកាយវិការថ្មីប្លែកគួរឱ្យចាប់អារម្មណ៍មែនទែន ក្រោមចំណងជើងថា យក្សយំ។ បទចម្រៀង យក្សយំ នេះ ជាស្នាដៃទី២ ដែលបន្តសាច់រឿងពីបទចម្រៀងចំណងជើងថា កំហុសរាម ដែលបានទទួលការគាំទ្រខ្លាំងម្តងរួចមកហើយពីប្រិយមិត្តមហាជន។ អត្ថន័យនៃចម្រៀងមួយបទនេះ បានបង្ហាញពីសេចក្តីស្នេហាដ៏ស្មោះស្ម័គ្រជាយូរឆ្នាំរបស់បុរសម្នាក់ ជាមួយនឹងនារីដែលខ្លួនស្រលាញ់។ បុរសម្នាក់នោះ ជាសិល្បករសម្តែងល្ខោនខោល ក្នុងនាមជាតួអង្គយក្ស ដែលតែងតែរវល់នឹងការសម្តែងសិល្បៈ ហាត់របាំ ពុំមានពេលវេលាសម្រាប់មនុស្សជាទីស្រលាញ់សោះឡើយ។ ជាហេតុធ្វើអោយរូបនាង សម្រេចចិត្តចាកចេញទៅដោយគ្មានថ្ងៃវិលត្រឡប់។ ប្រិយមិត្តអ្នកគាំទ្រ បានបង្ហាញភាពប្លែកអារម្មណ៍ និងការពេញចិត្តចំពោះអត្ថន័យ និងទឹកដមសំនៀងរបស់តារាចម្រៀងនៅក្នុងក្រុមទសមុខនេះយ៉ាងខ្លាំង។
គួរបញ្ជាក់ថា បទចម្រៀងយក្សយំនេះ ជាស្នាដៃនិពន្ធរបស់លោក  រដ្ឋ រង្សី បកស្រាយដោយលោក លោក ខេ និងលោក ឌីយ៉ាម៉ង់។ ក្រុមចម្រៀង ទសមុខ ជាក្រុមចម្រៀងកូនខ្មែរមួយក្រុម ដែលបច្ចុប្បន្នមានសមាជិកចំនួន ៣ រូប ដែលតែងតែនាំយកនូវបទចម្រៀងថ្មី ប្លែក លាយលំនិងវប្បធម៍ខ្មែរ។ ក្រុមចម្រៀងនេះ បានប្រាប់ពីគោលបំណងផ្ទាល់ខ្លួនថា រាល់ការចេញស្នាដៃនីមួយៗ សុទ្ធសឹងចង់អោយអ្នកស្តាប់ បានយល់និងទទួលស្គាល់ពីការបង្កើតថ្មី ផ្សារភ្ចាប់ជាមួយនឹងសិល្បៈវប្បធម៌របស់ខ្មែរជានិច្ច។ 






ទស្សនាវីដេអូចម្រៀងពេញរបស់ក្រុមទសមុខៈ https://www.youtube.com/watch?v=5d6y5z2usS4

អត្ថបទដោយៈ សំណាង