About Me

header ads

កៀកថ្ងៃមង្គលនៅខែក្រោយនេះហើយ តារាសម្តែង កញ្ញា ម៉ាក សែន សូនីតា សម្រុកថតរូបភាពមុនថ្ងៃរៀបអាពាហ៍ពិពាហ៍នៅតំបន់ពិសេសៗទាំង ៣ ខេត្តក្រុង នៅប្រទេសកម្ពុជា

តារាសម្តែង កញ្ញា ម៉ាក សែនសូនីតា ហៅតូតា នឹងត្រូវលាភាពនៅលីវ ចូលរោងការជាមួយផលិតករកំលោះសង្ហាម្នាក់ គឺលោក ប៉ុល វិបូ នៅខែក្រោយនេះហើយ ត្រូវនឹងថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២០។កញ្ញា តូតា បានបង្ហាញវីដេអូមុនថ្ងៃរៀបការជាផ្លូវការ ព្រមទាំងរូបភាពជាច្រើនសន្លឹកដល់ប្រិយមិត្តទស្សនិកជន បានភ្ញាក់ផ្អើលជាមួយនឹងសម្រស់ដ៏ស្រស់ស្អាតរបស់កូនកំលោះក្រមុំទាំងពីរ។ក្នុងនោះ តារាសម្តែងកញ្ញា តូតា បានដឹកដៃគូស្នេហ៍ លោក ប៉ុល វិបូ សាងរូបភាពអនុស្សាវរីយ៍មុនថ្ងៃរៀបការ នៅតំបន់ពិសេសៗទាំង ៣ ខេត្តក្រុង នៅប្រទេសកម្ពុជាផងដែរ។ ក្នុងនោះមានដូចជារូបភាពនៅមាត់សមុទ្រនៃខេត្តព្រះសីហនុ នៅប្រាសាទអង្គរវត្តលើទឹកដីខេត្តសៀមរាប និងនៅទីក្រុងភ្នំពេញទៀតផង។​ សូមបញ្ជាក់ជូនថា តារាស្រី កញ្ញា តូតា នឹងគ្រោងអញ្ជើញភ្ញៀវកិត្តិយសប្រុសស្រីជាច្រើនរូប រួមទាំងសិល្បករសិល្បការិនីល្បីៗ ដើម្បីជាសាក្សីនៃថ្ងៃអាពាហ៍ពិពាហ៍របស់ខ្លួន និងស្វាមីលោក ប៉ុល វិបូ ផងដែរ។

















អត្ថបទដោយៈ សំណាង