ថវិការបេឡាមរណះសង្គ្រោះរបស់សមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តចំនួន៨លានរៀលត្រូវបានប្រគល់ជូន២គ្រួសារនៅស្រុកបរិបូណ៍និងស្រុកទឹកផុស

កំពង់ឆ្នាំង: ថវិកាបេឡាមរណសង្គ្រោះរបស់សមាជិកគ្រួសារអតីតយុទ្ធចំនួន ៨លានរៀលត្រូវបាននាំយកទៅប្រគល់ជូនគ្រួសារចំនួន២គ្រួសារ នៅស្រុកបរិបូរណ៌ និងស្រុកទឹកផុស។ ពិធីនេះធ្វើឡើងនៅវេលាម៉ោង៨និង៣០នាទី ថ្ងៃទី០៧ ខែកុម្ភៈ  ឆ្នាំ២០២០ ដឹកនាំដោយប្រធានការិយាល័យបេឡាជាតិខេត្ត កំពង់ឆ្នាំងលោក ចក់ កែវចំរើន និងជាតំណាង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង  លោកឧត្តមសេនីយ៍ទោ ធនធឿន រួមជាមួយ លោក ឃូ សុផាន់ មេបញ្ជាការរងសឹករងខេត្ត ,លោក ឡាយ សុភ័ត នាយរងការិយាល័យបុគ្គលិកស្នងការខេត្ត និងក្រុមការងារ ស.អ.ក ថ្នាក់  ស្រុក បានចូលរួមគោរពវិញ្ញាណក្ខ័ន្ធ និងនាំយកនូវថវិកាបេឡាមរណសង្គ្រោះ ចំនួន ៨,០០០,០០០ រៀល រួមជាមួយ សាររំលែកទុក្ខ ជូនដល់គ្រួសារសពអតីតយុទ្ធជនមាន ១. លោកស្រី យង់ គឹមឡេង ត្រូវជាប្រពន្ធ របស់សព សមាជិកអតីតយុទ្ធជនកម្ពុជាឈ្មោះ ជា សែម ប្រភេទគ្រួសារពលី ID ( SA96000878 ) ទទួលមរណភាព នៅភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូរណ៌ ។ ២. លោកស្រី ឆឹង សារ៉ាន ត្រូវជាកូន  របស់សព សមាជិកអតីតយុទ្ធជនកម្ពុជាឈ្មោះ ឯក សារី ប្រភេទគ្រួសារពលី ID( SA07001429 ) ទទួលមរណភាព នៅភូមិក្រាំតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
នៅបញ្ចប់ពិធី ក្រុមគ្រួសាររបស់សព បានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច តេជោ ហ៊ុន សែន នាយយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលលោកតែងតែយកចិត្តទុកដាក់ដល់បងប្អូនអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសបើទោះបីជាក្នុងកាលះទេសះណាក៍ដោយសម្តេចលោកនៅជាមួយបងប្អូនអតីតយុទ្ធជន និងសូមអោយសម្តេចប្រមុខ មានសុខភាពល្អបន្តដឹកនាំប្រទេសកម្ពុជា ជារៀងរហូត និងសូមអរគុណដល់ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់គីម លោកអភិបាលខេត្ត,  ប្រធានសមាគមអតីត យុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំងលោកឧុត្តមសេនីយ៍ទោ ធន់ធឿន  រួមជាមួយក្រុមការងារ សូមជួបប្រទះពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀតឃ្លាតឡើយ ៕