About Me

header ads

ឆ្លងអគ្គិសនីឆេះហាងម្ហូបចិនមួយកន្លែង

ឆ្លងអគ្គិសនីឆេះហាងម្ហូបចិនមួយកន្លែងបង្ករអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់កម្លាំងមានសម្ថកិច្ចនិងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចុះមកធ្វើអន្តារគមន៍នៅ សង្កាត់ទន្លរបាសាក់ ខណ្ឌចំការមន

មានការភ្ញាក់ផ្អើលមួយបានកើតឡើងដោយមានករណីអគ្គីភ័យបានកើតឡើងនៅក្នុងហាងលក់ម្ហូបចិនមួយកន្លែង ដែលបានកើតឡើងដោយសារតែការឆ្លងចន្តអគ្គិសនីនៅក្នុងបន្ទប់ជាន់ទី២ ដែលបានឆេះបំផ្លាញអស់ម៉ាស៊ីនត្រជាក់ និង កង្ហារ រួមទាំងសម្ភារ:ប្រើប្រាស់មួយចំនួនទៀតផងដែរ។ហេតុការណ៍អគ្គិភ័យនេះដែរបានបង្ករអោយមានការភ្ញាក់ផ្អើលកើត ឡើងកាលពីវេលាម៉ោង ១២ និង ០០នាទីថ្ងៃត្រង់ ថ្ងៃទី ២១ ខែ កុម្ភ: ឆ្នាំ ២០២០ នៅក្នុងបន្ទប់ជាន់ទី២ ហាងសាច់អាំង ប្រាំបីទិស ផ្ទះលេខ ៣៥ ផ្លូវវិមានកុលាប ក្បែរកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

តាមប្រភពព័ត៌មានពីសម្ថកិច្ចបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញមានផ្សែងខ្មៅហុយទ្រលោមចេញពី ជាន់បន្ទប់មួយនៅជាន់ទី២ របស់ហាងម្ហូបចិនយីហោ សាច់អាំងប្រាំបីទិស ខាងលើ ពេលនោះក៏មានការភ្ញាក់ផ្អើលទៅដល់ ជនជាតិចិនជាម្ចាស់ហាង និង អ្នកជិតខាងរស់នៅក្បែរខាងនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យឡើងទៅធ្វើការបាញ់ទឹកពន្លត់។

តែមិនអាជធ្វើការពន្លត់បានឡើយទើបរាយការណ៍ទៅប្រាប់កម្លាំងមានសម្ថកិច្ចមូលដ្ឋានចុះមកដល់និងហៅរថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងកោះពេញចំនួន ៣គ្រឿង និង របស់ស្នងការនគរបាលរាជធានីចំនួន ១គ្រឿង សរុប ៤គ្រឿង មកធ្វើការ បាញ់ពន្លត់ទើបធ្វើអោយភ្លើងរលត់មិនឆេះរាលដាលតទៅទៀតបាន។

ករណីអគ្គិភ័យនៅក្នុងហាងលក់ម្ហូបអាហារចិនខាងលើនេះដែរ គឺកើតឡើងដោយសារតែការឆ្លងចរន្តអគ្គិសនី ដោយបានឆេះបំផ្លាញអស់ម៉ាស៊ីនត្រជាក់ចំនួន ១គ្រឿង កង្ហារចំនួន ១គ្រឿង និង សម្ភារ:ប្រើប្រាស់អស់មួយចំនួនផងដែរ និងប្រើប្រាស់ទឹកបាញ់ពន្លត់អស់ចំនួនតែ ១រថយន្តប៉ុណ្ណោះ។