About Me

header ads

តារាកំប្លែង កញ្ញា យេយេ មានបំណងចង់សម្រកទម្ងន់ តែបារម្ភខ្លាចទស្សនិកជនលែងស្គាល់និងនិងបាត់បង់ទីផ្សារសិល្បៈ

ស្រីស្អាត កញ្ញា យេយេ ដែលបច្ចុប្បន្នមានអាជីពជាតារាកំប្លែង និងជាពិធីការិនីដែលសម្បូរវោហាសារស័ព្ទកំប្លុកកំប្លែង នៅក្នុងកម្មវិធីកម្សាន្តនានា។ កញ្ញា យេយេ ទទួលបានប្រជាប្រិយភាព និងការស្រលាញ់ចូលចិត្តយ៉ាងខ្លាំងពីសំណាក់មហាជនដោយសារតែមាឌធំរបស់នាងនេះហើយ។ បច្ចប្បន្ននេះ កញ្ញា យេយេ ស្ថិតនៅក្នុងទម្ងន់ប្រមាណ ៩០ គីឡូក្រាម។ ដូចគ្នានេះដែរ កញ្ញា យេយេ បាននិយាយទាំងអស់សំណើចប្រាប់ក្រុមការងារព័ត៌មានសិល្បៈកំសាន្តថា រូបនាងពិតជាមានបំណងចង់សម្រកទម្ងន់ឱ្យស្គមជាងមុន តែបារម្ភខ្លាចទស្សនិកជនលែងស្គាល់ និងបាត់បង់ទីផ្សារសិល្បៈ។ គួរបញ្ជាក់ថា កញ្ញា យេយេ ជាតារាភេទទី៣ ដែលបានចាប់ផ្តើមមានកេរ្តិ៍ឈ្មោះ ក្នុងសង្គមសិល្បៈកម្ពុជា ព្រោះតែនាងមានទេពកោសល្យល្អ ពាក្យពេចន៍និយាយលេង យ៉ាងប៉ិនប្រសប់ គួរឲ្យចាប់អារម្មណ៍។ ហើយមកទល់ពេលនេះរូបនាង នៅតែមានភាពមមាញឹកជាមួយនឹងការងារសិល្បៈជារឿយៗ។






អត្ថបទដោយៈ សំណាង