About Me

header ads

ស្គាល់អត្តសញ្ញាណស្រ្តីដែលស្លាប់នៅក្នុងព្រៃខណ្ឌដង្កោហើយ

ស្គាល់អត្តសញ្ញាណស្រ្តីដែលស្លាប់នៅក្នុងព្រៃខណ្ឌដង្កោហើយ

ភ្នំពេញ៖ សាកសពស្រ្តីរងគ្រោះដែលត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងព្រៃ ភូមិបាគូ សង្កាត់ដង្កោខណ្ឌដង្កោ កាលពីវេលាម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នោះ ត្រូវបានស្គាល់អត្តសញ្ញាហើយ គាត់ឈ្មោះ ឈន់ ឌី អាយុ៤៣ឆ្នាំ  មុខរបរនៅផ្ទះ មានទីលំនៅ ភូមិជាខ្លាង ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

បើតាមការបញ្ជាក់ពីបុរសឈ្មោះ អន ថុន អាយុ៤១ឆ្នាំត្រូវជាប្ដីបានឲ្យដឹងថា ប្រពន្ធរបស់គាត់មានជម្ងឺសសៃប្រសាទប្រចាំកាយ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ ហើយក្រុមគ្រួសារបានឲ្យគាត់នៅតែក្នុងផ្ទះមិនឲ្យចេញដើរទៅណាឡើយព្រោះក្លាចបាត់។លុះក្រោយមកមានកម្មវិធីបុណ្យនៅជិតផ្ទះក្រុមគ្រួសារក៏ឲ្យគាត់ទៅចូលរួមកម្មវិធីបុណ្យ ស្រាប់តែប្រពន្ធគាត់បានលួចជិះឡានមកភ្នំពេញបាត់ ហើយគាត់និងក្រុមគ្រួសារខំដើររកតែរកមិនឃើញអស់រយៈពេលជាង០១ខែទៅហើយទើបនៅថ្ងៃកើតហេតុនេះខ្ញុំបានទទួលដំណឹងថាមានគរប្រទះឃើញសពស្ត្រីអត់ស្គាល់អត្តសញ្ញាណគាត់និងគ្រួសារក៏បានទៅមើលទើបស្គាល់ថាជាប្រពន្ធរបស់គាត់។

តាមការធ្វើកោល្យវិច័យរបស់ លោកឧកញ្ញាវិជ្ជៈបណ្ឌិត នង សុវណ្ណរ័ត្ន បញ្ជាក់ថា សពគឺស្លាប់ដោយសារ ការអត់អាហាររយៈពេលយូ (មានជម្ងឺសសៃប្រាសាទ) មិនជាប់ពាក់ព័ន្ធករណីឃាតកម្មឡើយ ។ បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕