About Me

header ads

ឃាត់ខ្លួន មេខ្លោង និង បក្ខពួក ៥ នាក់ ធ្វើ សកម្មភាព រាវរក និង គាស់ យក វត្ថុបុរាណជិតប្រាសាទខ្នា

ព្រះវិហារ ជនសង្ស័យ ជាមេខ្លោង ម្នាក់និង បក្ខពួក ៤ នាក់ទៀត ត្រូវបាន មន្ត្រី នៃមន្ទីរ វប្បធម៌ និង វិចិត្រសិល្បៈ ខេត្ត សហការ ជាមួយ កម្លាំង កងរាជអាវុធហត្ថ ខេត្តព្រះវិហារ ចុះឃាត់ខ្លួន ពីបទល្មើសច្បាប់យកម៉ាស៊ីនរាវរក វត្ថុបុរាណ នៅចំណុចប្រាសាទខ្នារ ស្ថិតក្នុង ភូមិ ក្រឡាពាស ឃុំ ព្រីង ធំ ស្រុកជាំក្សាន្តខេត្តព្រះវិហារ ប្រតិបត្តិការ នោះបាន ធ្វើឡើង កាលពី ព្រលឹមថ្ងៃទី ៤ កុម្ភៈ ឆ្នាំ ២០២០  ព្រមទាំង ដកហូត វត្ថុតាង បទល្មើស មួយចំនួន ដូចជាម់ាស៊ីនរាវរកវត្តុបុរាណ២គ្រឿង រថយន្ត១គ្រឿងនិងសម្ភារៈពាក់ប័ន្ធរាវរកវត្ថុបុរាណមួយចំនួនទៀត។

សូមបញ្ជាក់ថា ជនសង្ស៍យទាំង៥នាក់ ម្នាក់នៅខេត្តសៀបរា ម្នាក់ទៀតធ្វើការនៅខេត្តព្រះវិហារ ឯ៣នាក់ទៀតនៅខេត្តបន្ទាយមានជ័យ ឯសកម្មភាពល្មើសច្បាប់នេះត្រូវបានគេដឹងថាមានការបើកភ្លើងខៀវពីជនសង្ស័យម្នាក់នៅខេត្តព្រះវិហារ ៕

ក្រោយ ការឃាត់ខ្លួន ជនសង្ស័យ ជួញដូរ វត្ថុ បុរាណ ទាំង ៥ នាក់ រួមទាំង វត្ថុតាង នោះ រួចមក លោក នៅចាន់ គង់ ប្រធានមន្ទីរ វប្បធម៌ និង វិចិត្រសិល្បៈ ខេត្តព្រះវិហារ បានធ្វើ កំណត់ហេតុ ផ្ទេរ ប្រគល់ ជនសង្ស័យ និង វត្ថុតាង ទៅឱ្យ កម្លាំង កងរាជអាវុធហត្ថ ខេត្ត ដើម្បី កសាង សំណុំរឿង បញ្ជូន ទៅកាន់ តុលាការខេត្ត ចាត់ការ ទៅតាម នីតិវិធីច្បាប់ផងដែរ ៕