About Me

header ads

រថយន្ត​បុក​ម៉ូតូ​ព្យាយាម​បេីក​រត់​គេច​ខ្លួន​ត្រូវសមត្ថកិច្ច​ស្ទាក់​ចាប់​បានមកវិញ

ភ្នំពេញ​៖​ បុរស​ពីរ​នាក់​បេីកបរ​រថយន្តTOYOTA HARAIRមួយគ្រឿង​ទៅប៉ះជាមួយ​និង​ម៉ូតូ​មួយគ្រឿង​ទៀត​បណ្តាលឲ្យ​បុរសម្នាក់​រងរបួស​ ហេីយ​រថយន្ត​ក៏ព្យាយាម​បេីកគេចខ្លួន​ចេញពី​កន្លែង​កើត​ហេតុ​ កាល​ពី​វេលាម៉ោង​១១និង៥០នាទី​យប់​ ថ្ងៃទី​២០​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ត្រង់ចំណុច​ខាង​ជេីង​ប៉ុស្តិ៍​នគរបាលរដ្ឋបាលវត្តភ្នំប្រមាណ៣០ម៉ែត្រតាមបណ្ដោយ​ផ្លូវ​លេខ១០៦​ កែងនិងផ្លូវ​៦១​ ស្ថិត​ក្នុងសង្កាត់​វត្ត​ភ្នំ​ ខណ្ឌ​ដូនពេញ​។

តាមប្រភពព័ត៌មាន​ពីកន្លែងកើតហេតុបាន​ឲ្យ​ដឹង​ថា​នៅមុន​ពេលកើតហេតុ​ គេឃេីញ​បុរសម្នាក់បេីកបរម៉ូតូមួយគ្រឿង​ម៉ាក​  ស៊ុយស៊ុយគី​ឡែតពណ៌សពាក់ស្លាកលេខ​ ភ្នំពេញ​1GN-1384​ ដែល​បេីក​តាមបណ្ដោយ​ផ្លូវលេខ​៦១​ ក្នុង​ទិសដៅ​ពី​ត្បូងទៅជេីងលុះមកដល់ចំណុច​កេីតហេតុ​ ម៉ូតូ​ខាងលេី​ក៏បាន​បេីក​ឆ្លង​កាត់​ផ្លូវលេខ​១០៦​ តែ​ខណៈ​ពេល​ដែល​បេីកឆ្លង​បាន​បន្តិច​ក៏​ស្រាប់​តែមានរថយន្តមួយគ្រឿងទៀតម៉ាកTOYOTAHARAIRពណ៌សពាក់ស្លាកលេខ​ ភ្នំពេញ​2AW-1149ដែល​បេីកបរដោយបុរសពីរនាក់​តាមបណ្ដោយផ្លូវលេខ១០៦​ ទិសដៅ​ពី​កេីតទៅលិច​ និងក្នុងល្បឿនយ៉ាងលឿនហេីយដោយខ្វះការប្រុងប្រយ័ត្ន​ ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​​ពេញទំហឹង​បណ្ដាល​ឲ្យ​បែក​កាបាំងខាងមុខ​ចំហៀង​ខាង​ស្តាំ​ រីឯ​អ្នក​បេីកបរ​ម៉ូតូ​បានរងរបួសបែកមុខ​បែក​មាត់​  ចំណែក​ឯ​រថយន្ត​បាន​រងការខូចខាត​កំពិត​និង​បែក​កាង​ផ្នែក​ខាង​ចំហៀង​ខាងឆ្វេង​ បន្ទាប់​មក​ក៏​មាន​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​គ្លីនិក​ឯកជន​សម្ភព​ ពន្លឺ​បានមក​ដឹក​ជនរងគ្រោះ​យកទៅ​សង្គ្រោះ​ភ្លាមៗ​តែម្ដង​ មួយ​ស្ទុះ​ក្រោយ​មក​អ្នកបេីកបររថយន្តក៏បាននាំគ្នាឡេីងលេីរថយន្តព្យាយាម​បេីកគេចខ្លួន​ចេញពី​ពីកន្លែង​កើតហេតុតែខណៈពេលនោះក៏មានប្រជាពលរដ្ឋដែលឃេីញហេតុការណ៍បានជួយរាយការណ៍ប្រាប់សមត្ថកិច្ច​មូលដ្ឋាន​ និងជួយ​ជិះ​ម៉ូតូ​ដេញ​តាម​ពី​ក្រោយ​រថយន្ត​ខាងលើ​រហូត​ហេីយ​ក៏​ត្រូវ​បានសមត្ថកិច្ចមូលដ្ឋានធ្វើការ​ស្ទាក់ចាប់បាន​នៅ​ត្រង់​ចំណុចស្តុបDNតាមបណ្ដោយផ្លូវកម្ពុជាក្រោមកែងនិងផ្លូវលេខ៦១ស្ថិតក្នុងសង្កាត់មិត្តភាព​ ខណ្ឌ​៧មករា​។

ក្រោយពេលកេីតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានទាក់ទង​ហៅ​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះមកធ្វើការវាស់វែងយកម៉ូតូ​និងរថយន្ត​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដេីម្បីរង់ចាំ​ធ្វើ​ការ​ដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវ​ច្បាប់​ជាបន្ត​ទៀត​នៅ​ពេល​ក្រោយ​៕