About Me

header ads

គ្រោះថ្នាក់ចរាចរណ៍មួយករណីកើតឡើងរវាងរថយន្ត និងរថយន្តធុនស្រាល និងរថយន្តធុនធ្ងន់

ខេត្តប៉ៃលិន ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយករណីកើតឡើងរវាងរថយន្ត និងរថយន្តធុនស្រាល និងរថយន្តធុនធ្ងន់ ។

ហេតុការណ៍នេះ បាន កើតឡើងនៅវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃពុធ ១១ រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្លូវលំក្រាលគ្រួសក្រហម ស្ថិត​ក្នុង​ភូមិ​កូនដំរី ឃុំ​ស្ទឹងត្រង់ ស្រុកសាលាក្រៅ​ ខេត្ត​ប៉ៃលិន ។

ប្រភពព័ត៍មានពីនគរបាល បានឱ្យដឹងថា គេឃើញមានរថយន្ត២គ្រឿងបើកបរនៅលើផ្លូវលំក្នុងល្បឿនលឿ លុះដល់ត្រង់កន្លែងផ្លូវកោងមិនបន្ថយល្បឿន ស្របពេលហុយធូលូដីមើលគ្នាមិនឃើញក៍បុកគ្នាពេញទំហឹងតែម្តង ។ ប្រភពបន្តទៀតថា  ករណីនេះបណ្តាលអោយខូចខាតរថយន្តចំនួន២គ្រឿង កម្រិតធ្ងន់ តែមិនបណ្តាលឱ្យរងរបួសដល់អ្នកបើកបរទេ។

នគរបាលបញ្ជាក់ថា ភាគីទី១. ឈ្មោះ សន សុគា ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅនៅភូមិ​ សាំរាំង ឃុំ​ បវេល ស្រុកបវេល ខេត្ត​បាត់ដំបង ដោយបើកបររថយន្តម៉ាក កាមរី (camry ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2H - 4607 ដោយរងការខូចខាតកម្រិតធ្ងន់ បើកបរក្នុងទិសដៅពីជើងទៅត្បួង  (គ្មានរបួស) ។

ចំណែក ភាគីទី២.  ឈ្មោះ ខាន់ សុខឿន ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅបច្ចុប្បន្នក្នុងភូមិ​ផ្តាច់ព្រត្រ័ ឃុំ​ បវេលស្រុក បវេល ខេត្ត​បាត់ដំបង ដោយបើកបររថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៍ស ពាក់ស្លាកលេខ បាត់ដំបង 3A 3280 ខូចខាតកម្រិតធ្ងន់ បើកបរក្នុងទិសដៅពីត្បួងទៅជើង (គ្មានរបួស) ។ ពាក់ព័ន្ធនឹងបញ្ហានេះបច្ចុប្បន្ន វត្ថុតាងត្រូវបាននគរបាលយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងត្រង់ ដើម្បីរង់ចាំការដោះស្រាយ ៕