About Me

header ads

ល្បិចកលអ្នករកស៊ីបទល្មើសព្រៃឈើ ដាក់បេអង្កាមពីលើ ឈើពីក្រោម

ព្រះវិហារៈ កាលពីយប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ថ្មីៗនេះ កម្លាំងបរិស្ថាន ដែលឈរជើងនៅមុខផ្សារទ្រីភាពទន្លេម្រិច ក្នុងខេត្តព្រះវិហារ បានឃាត់រថយន្តប្រភេទវេអង (V1)ធុនធំ១គ្រឿងរបស់ឈ្មោះ យ៉េង និងប្រពន្ធ ឈ្មោះ ស៊ុន លី ដឹកឈើគ្មានច្បាប់អនុញ្ញាតពីស្ថាប័នជំនាញ។

តាមការបញ្ជាក់ពីសមត្ថកិច្ចថា រថយន្តនេះដឹកឈើបង្កប់ក្រោមបេអង្កាម ចំនួនសាច់ឈើជាង 40ម៉ែត្រគូប ចរាចរតាមផ្លូវជាតិលេខ៦២ លុះមកដល់ចំណុចមុខផ្សាទ្រីភាព រថយន្តខាងលើ ត្រូវបានមន្ត្រីបរិស្ថានត្រួតពិនិត្យឃើញឈើពេញដាក់បេអង្កាមគ្របពីលើ ពេលនោះត្រូវបានឃាត់ទុកនិងត្រូតពិនិត្យតាមក្រោយ។

ប្រភពអះអាងថា រថយន្តធំប្រភេទនេះ បើសិនដឹកស្រូវ ឬក៏ដឹកដំឡូងមីមិនមានអ្នកនាំផ្លូវទេ តែរថយន្តដឹកឈើបានមានង្នកនាំផ្លូវដើម្បីដោះស្រាយបាយទឹកដល់សមត្ថកិច្ចតាមផ្លូវ អ្នកនាំផ្លូវត្រូវបានគេស្គាល់ ឈ្មោះថា  ញ៉ា ត្រូវជាក្មួយម្ចាស់ឈើឈ្មោះ យ៉េង និងប្រពន្ធឈ្មោះ ស៊ុន លី សព្វថ្ងៃរស់នៅភូមិតារ៉េនជោ ឃុំអង្កាញ់ ស្រុកត្រាំងខេត្តតាកែវ ។

បច្ចុប្បន្នឈើអារជាគ្រឿងផ្ទះ និងរថយន្តខាងលើ ត្រូវបានមន្ត្រីបរិស្ថានស្នាក់ការបឹងពែទល់មុខផ្សារទី្រភាព យកទៅរក្សាទុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ហើយមជ្ឈដ្ឋានមួយចំនួនរងចាំមើលថា តើរថយន្តផ្ទុកឈើខាងលើ ចេញរួចទៅវិញដែររឺទេ រឺក៍ចងក្រងដាក់សំណុំរឿងដាក់ទៅតុលាការ ៕