About Me

header ads

វ័យត្រឹម ១២ ឆ្នាំ កុមារាម្នាក់ឈ្នះជើងឯកវាយកូនឃ្លីទាំងវិញ្ញាសាគូ និង ទោល (ឯកត្តជន)

នៅក្នុងកម្មវិធីប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯករាជធានីភ្នំពេញប្រចាំឆ្នាំសិក្សា២០១៩-២០២០ ចាប់ពីថ្ងៃទី២៥ខែកុម្ភៈដល់ថ្ងៃទី០២ខែមិនាឆ្នាំ២០២០ ដែលមានបេក្ខជនចូលរួមប្រកួតពីសាលាចំនួនបីគឺ វិទ្យាល័យ ជាស៊ីម សាមគ្គី ,អនុវិទ្យាល័យពោធិ៍ចិនតុង និងអនុវិទ្យាល័យព្រះយុគន្ធរ កីឡាករ ហួន ពុធឬទ្ធីសក្តិជាសិស្សថ្នាក់ទី០៧ មានអាយុ១២ ឆ្នាំ ជាសិស្សអនុវិទ្យាល័យពោធិ៍ចិនតុង គឺជាកីឡាករតែម្នាក់គត់អាចដណ្ដើមបានជ័យជំនះចំណាត់ថ្នាក់លេខ១ ចំនួនពីរវិញ្ញាសាទាំងវិញ្ញាសាវាយគូ និង វិញ្ញាសាឯកត្តជន។ ក្រោយដណ្ដើមបានជ័យជំនះកុមារាពុធឬទ្ធីសក្តិ បានបង្ហាញក្ដីរំភើបនិងរីករាយព្រមទាំងប្ដេជ្ញាចិត្តចង់ក្លាយជាកីឡាករវាយកូនឃ្លីតំណាងជាតិកម្ពុជា។ សូមបញ្ជាក់ថា វិញ្ញាសា វាយគូ ចំណាត់ថ្នាក់លេខ១ បានទៅលើអនុវិទ្យាល័យ ពោធិ៍ចិនតុង ចំណាត់ថ្នាក់លេខ២ បានទៅអនុវិទ្យាល័យជាស៊ីមសាមគ្គី និងចំណាត់ថ្នាក់លេខ៣ បានទៅអនុវិទ្យាល័យព្រះយុគន្ធរ ចំណែកវិញ្ញាសាឯកត្តជន ចំណាត់ថ្នាក់លេខ១ បានអនុវិទ្យាល័យ ពោធិ៍ចិនតុង ចំណាត់ថ្នាក់លេខ២ បានទៅអនុវិទ្យាល័យព្រះយុគន្ធរ និងចំណាត់ថ្នាក់លេខ៣ បានទៅអនុវិទ្យាល័យជាស៊ីមសាមគ្គី ។