About Me

header ads

នគរបាលខេត្តបង្ក្រាប ករណីអំពើលួចមានស្ថានទម្ងន់ ( វាយប្លន់យកទ្រព្យ សម្បត្តិ ) ឃាត់ខ្លួនជនសង្សយ៍ម្នាក់បញ្ជូនទៅតុលាកា

បាត់ដំបង: នៅថ្ងៃទី 26 ខែកុម្ភៈ ឆ្នាំ 2020 វេលាម៉ោង 17: 10 នាទី នៅចំណុចភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្ម គោល ខេត្ត បាត់ដំបង លោក វរសេនីយ៍ទោ ឈឿង គឹមសុង បានដឹកនាំ ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មគោល បានចុះប្រតិបត្តិការ បង្ក្រាបករណី អំពើលួចមានស្ថានទម្ងន់ ( វាយប្លន់យកទ្រព្យសម្បត្តិ ) មួយករណី និង នាំខ្លួនជនសង្ស័យ 1 នាក់ ឈ្មោះ សេក ផល្លា ហៅ អូន ភេទ ប្រុស អាយុ 31 ឆ្នាំ មានទីលំនៅ ភូមិប្រគាប ឃុំរូងជ្រៃស្រុកថ្ម គោលខេត្តបាត់ ដំបងមុខរបរ រត់តាក់សុី ។

ជនរងគ្រោះឈ្មោះ ធី រត្ថា ភេទស្រី អា យុ 27 ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជួលស្ថិតក្នុង ភូមិរំចេក 4 សង្កាត់រត នៈ ក្រុងបាត់ ដំបង ខេត្ត បាត់ដំបងកា លពីថ្ងៃទី 23 ខែ កុម្ភៈឆ្នាំ2020 វេលាម៉ោង 00:37នាទី ជនរងគ្រោះបានជិះម៉ូតូចេញពីកន្លែងធ្វើការដើម្បីទៅសម្រាកនៅក្នុងផ្ទះជួលស្ថិតក្នុងចំណុចខាងលើ លុះមក ដ ល់ចំណុចផ្ទះជួលជនរងគ្រោះក៏បានចុះពីលើម៉ូតូ រួចចា ក់សោទ្វារផ្ទះក៏ស្រា ប់តែមានរថយន្តមួយគ្រឿងម៉ាកហាយឡិនឌ័រពណ៌កណ្ដុរប្រមេះ បានបើកទៅក្បែរជន រងគ្រោះ រួចចុះពីលើរថយន្ត ហើយវាយទៅលើជនរងគ្រោះ ចំថ្គាមបណ្ដាលឱ្យជនរងគ្រោះ ហើម ប៉ោងជាំថ្គាមនិងប្លន់យកទ្រព្យសម្បត្តិដែលជនរងគ្រោះ ទុកក្នុងកាបូបយួរដៃពណ៌ប្រផេះ ។

ក្រោយពីជនសង្ស័ យបានធ្វើសកម្ម ភាពរួចក៏បានឡើងជិះរថយន្តរួចគេចខ្លួនបាត់។
ក្រោយមកការស្រសវជ្រាវរហូតឃាត់ខ្លួនបានរួមនិងវត្ថុតាងដកហូតរួមមាន ៖
- លោហៈធាតុពណ៌លឿង ( ខ្សែ ក ) 1ខ្សែ- លោហៈធាតុពណ៌លឿង ( បន្តោងខ្សែ ក ) ចំនួន 2 បន្តោង
- ក្រវិលពណ៌ ស 1គូ
- ទូរសព្ទដៃម៉ាកអូប៉ូ ពណ៌ក្រហមចំនួន 1គ្រឿង
- ទូរសព្ទដៃម៉ាក nokia ស៊េរីចាស់ចំនួន 1គ្រឿង
- កាបូបយួរដៃពណ៌ប្រផេះចំនួន 1
- រថយន្ត1គ្រឿងម៉ាក ហាយឡិនឌ័រ ពណ៌កណ្ដុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2AI 9709

បច្ចុប្បន្នការិយាល័យជំនាញកំពុងតែធ្វើការកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី ។