About Me

header ads

សាលាពលទាហានយោធភូមិភាគពិសេសមានរៀបចំបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលគ្រូបង្គោលក្បាច់គុណរបសកងយោធពលខេមរះភូមិន្ទ

កំំពង់ឆ្នាំង: ក្បាច់គុណបុរាណខ្មែរគឺជាប្រភេទយុទ្ធគុណដ៍ចំណាស់មួយនៃប្រភពក្បាច់គុណដ៍សំបូរបែបក្នុងនោះខ្មែរយើងក៍មានអរីយ៍ធម៍ខ្ពង់ខ្ពស់យូអង្វែដែលប្រជាពលរដ្ឋក៍ដូចជាកងទព័ក្នុងសមយ័បុរេប្រវត្តិរហូតមកដល់សមយ័អង្គបានហាត់រៀននិងហ្វឹកហាត់ក្បាច់គុនរបស់ខ្លួនតាមក្បួនគម្ពីគុនរបស់ខ្លួនត្រឹមត្រូវ ។ មេបញ្ជាការរងនិងជានាយសេនាធិការយោធភូមិភាគពិសេសឧត្តមសេនីយ៍ទោ ប៉ូ វណ្ណះ បានលើមានប្រសាសន៍លើកឡើងបែបនេះនៅក្នុងឧិកាស់បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលក្បាច់គុនរបស់កងយោធពលខេមរភូមិន្ទនៅក្នុងសាលាពលទាហ៊ានយោធភូមិភាគពិសេសដែលស្ថិតក្នុងភូមិថ្មី ឃុំជ្រៃបាក់ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពមេបញ្ជាការងនិងជានាយសេនាធិការយោធភូមិភាគពិសេសលោកឧុត្តមសេនីយ៍ទោ ប៉ូ វណ្ណះ តំណាងដ៍ខ្ពង់ខ្ពស់មេបញ្ជាការរងកងទព័ជើងគោលនិងជាមេបញ្ជាការយោធភូមិភាគពិសេសលោកឧុត្តមសេនីយ៍ឯក ពូសាប៊ុតឌី  រួមដំណើរដោយមេបញ្ជាការមេបញ្ជាការរងតំបន់ចំណុះអោយយោធភូមិភាគពិសេសនិងមានការចូលរួមពីនាយកសាលាពលទាហ៊ានយោធភូមិភាគពិសេសលោកឧុត្តមសេនីយ៍ត្រី កង ប៊ុនធឿន និងសិក្ខាកាមចូលរួមចំនួន១៤០នាក់ផងដែរ ។






ពិធីនេះធ្វើឡើងនៅថ្ងៃទី ០៥ កុម្ភៈ ឆ្នាំ២០២០ នៅក្នុងសាលាពលទាហ៊ានយោធភូមិភាគពិសេសដែលស្ថិតក្នុងភូមិថ្មី ឃុំជ្រៃបសក់ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ។ នាយកសាលាពលទាហ៊ានយោធភូមិភាគពិសេសលោកឧត្តមសេនីយ៍ត្រី កង ប៊ុនធឿន បានឡើងអានរបាយការជូនគណះអធិបតីភ្ញៀវកិត្តិយសស្តីពីគោលបំណងដើម្បីអោយនាយទសហ៊ានហ្វឹកហ្វឺនវគ្គបណ្តុះបណ្តាលវគ្គគ្រូជំនាញនិងជាគ្រូបង្គោលក្បាច់គុណរបស់កងយោធពលខេមរះភូមិន្ទនិងក្បាច់រាំយលដឹងពីមេរៀនក្បាច់គុនបានយ៉ាងស្ទាត់ជំនាញ។ នាយកសាលាយោធភូមិភាគពិសេសបានអោយដឹងបន្ថែមទៀតថាសិក្ខាកាមហ្វឹកហ្វឺនគ្រូបង្គោលក្បាច់គុនមាន១៣០នាក់ មកពី៤អង្គភាព មានសាលាពលទាហ៊ាន  តំបន់អភិវឌ្ឍន៍  វរះសេនាតូចកភ្លើងធំ និងតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង។ មេបញ្ជាការរងនិងជានាយសេនាធិការយោធភូមិភាគពិសេសលោកឧត្តមសេនីយ៍ទោ ប៉ូ វណ្ណះ បានធ្វើការផ្តាំផ្ញើរដល់សិក្ខាកាមក្នុងវគ្គវណ្តុះបណ្តាលគ្រូជំនាញ គ្រូបង្គោល ក្បាច់គុន ត្រូវធ្វើយ៉ាងណាសាមគ្គីភាពផ្ទៃក្នុងបានល្អ និងយកចិត្តទុកដាក់លើការងារកត់ត្រាបច្ចេកទេសសំខាន់ៗនៅលើខ្លឹមសារមេរៀននិងក្លាយទៅជាគ្រូបង្កោលមានសមត្ថភាព គុណភាពគ្រប់គ្រាន់ក្នុងពេលបំពេញកិច្ចការទៅកាន់អង្គភាពផ្សព្វផ្សាយដើមវិញ។ ក្នុងនោះសិក្ខាកាមត្រូវគោរពវិនយ័ល្អ សិក្ខាទាំងអស់ត្រូវយល់ដឹងនៅយុទ្ធវិធីផ្សេងៗប្រើប្រាស់អាវុធគ្រប់ធុន ពង្រីកការយល់ដឹងនិងសមត្ថភាព ក្នុងការហ្វឹកហាត់ក្បាចគុននេះសិក្ខាមទាំងអស់ត្រូវមានសុខភាពរឹងម៉ាំឈ្លាសវៃផងដែរ។ នៅបញ្ចប់ពិធីមានការប្រគល់សៀវភៅក្បាច់គុនរបស់កងទព័ជូនដល់សិក្ខាកាមគ្រូបង្គោលក្បាច់គុណដែលបានហ្វឹកហ្វឺន៤អង្គភាពផងដែរ៕