About Me

header ads

ស្រ្តីម្នាក់បានបើករថយន្តលឿនដូចហោះទៅបុកផ្លាក់ការ៉ាស់សាំង និង បង្គោលភ្លើងថ្មខូចខាតយ៉ាងដំណំ

ភ្នំពេញ : នារីស្រស់ស្អាតម្នាក់បានបើករថយន្តព្រូស យ៉ាងលឿនទៅបុកផ្លាកការ៉ាស់សាំងបណ្តាលឲ្យបាក់ និងបន្តទៅបុកបង្គោលភ្លើងថ្មបាក់អស់ ១ ដើមទៀត បង្កឲ្យមានការ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១ យប់រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី ៥ ខែកុម្ភៈឆ្នាំ ២០២០ ត្រង់ចំណុចខាងជើងបុរីហ្គេន ភ្នំពេញ ចំងាយប្រមាណ១០០ម៉ែត្រ ស្ថិតនៅក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នារីស្រស់ស្អាតដែលបើករថយន្តម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពែញ 2AW.0265មិនត្រូវបានស្គាល់អត្តសញ្ញាណ នោះទេ។

ប្រភពបានឱ្យដឹងថាដំបូងឡើយគេឃើញនារីស្រស់ស្អាត ម្នាក់ បើករថយន្តម៉ាកព្រូសតាមបណ្ដោយផ្លូវហាណូយ ទិសដៅពីត្បូងទៅជើងយ៉ាងលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែរេចង្កូតមកខាងស្តាំ ដៃទៅបុកផ្លាក់ការ៉ាស់សាំង L.H.Rបណ្តាលឲ្យបាក់អស់ ១ ដើម និង បន្តទៅបុកបង្គោលភ្លើងថ្មបាក់អស់ ១ដើមទៀត រថយន្តត្រូវបានបង្គោលភ្លើងថ្មបាក់រលំគងពីលើទៅមុខលែង រួច ។ រថយន្តខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុងចំណែកឯអ្នកបើកបរស្រីស្អាតម្នាក់នោះមិនមានរងរបួសនោះទេបាន៊បើកទ្វារចេញពីកន្លែងកើតហេតុបាត់ស្រមោលបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។

ក្រោយពីកើតហេតុសមត្ថកិច្ចចុះមកស្ទូចយករថយន្តទៅរក្សាទុករងចាំឲ្យម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ ៕