About Me

header ads

វាយបែកផ្សេង! អ្នកប្រដាល់មុខសង្ហា កាឃុនសឹក ប៉ះរឿង សោភ័ណ្ឌ

វាយបែកផ្សេង! អ្នកប្រដាល់មុខសង្ហា កាឃុនសឹក ប៉ះរឿង សោភ័ណ្ឌ

ដើម្បីបំរើចំណីចក្ខុរបស់អ្នកស្នេហានិងនិយមគាំទ្រគុនខ្មែរ អ្នករៀបចំកម្មវិធីប្រកួតប្រដាល់របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ ៥ បានព្យាយាមសំរឹតសំរាំង មិនត្រឹមតែគូពានរង្វាន់ដណ្ដើមពានកំពូលជើងឯក TV5 Boxing Knock-Out series ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់គូមិត្តភាពអន្តរជាតិវិញ Promoter យើងតែងតែនាំយកកីឡាករល្អៗ ពេញកំលាំងមកប្រកួតតតាំងនឹងកីឡាករឆ្នើមៗរបស់កម្ពុជា។

សប្ដាហ៍នេះជឿជាក់សង្វៀនព្រែកកំពឹសពិតជាកក្រើកជាក់ជាមិនខាន ព្រោះគឺជាជំនួបរវាងកីឡាករមកពីព្រះរាជាណាចក្រថៃ កា ឃុនសឹក ប៉៉ះជាមួយនឹងអ្នកប្រដាល់កណ្ដាប់ដៃធ្ងន់ព្រលះមិនប្រណី រឿង សោភ័ណ្ឌ។ ការប្រកួតរវាងអ្នកខ្លាំងពីររូបប្រាកដជាមិនធ្វើឲ្យពុកម៉ែបងប្អូនខកបំណងឡើយ។ រឿង សោភ័ណ្ឌដែលមួយរយៈចុងក្រោយនេះ ហាក់មានផលលំបាកក្នុងការធ្វើគីឡូ ត្រូវការឈ្នះជាចាំបាច់ដើម្បីរក្សាមុខមាត់និងកិត្តិយសខ្លួន ចំណែកអ្នកប្រដាល់ឆ្លងដែន កា ឃុនសឹក ក៏ត្រូវការឈ្នះដូចគ្នាសម្រាប់វត្តមានរបស់ខ្លួនលើកសង្វៀនប៉ុស្ដិ៍លេខ៥។

សូមរំលឹកផងដែរថា កា ឃុនសឹក ធ្លាប់មានវត្តមានប្រកួតជាច្រើនជាមួយនឹងអ្នកប្រដាល់ជួរមុខលំដាប់ប្រទេសកម្ពុជា ជាច្រើននាក់រួចមកហើយ ដូចជាការប្រកួតចុងក្រោយកាលពីថ្ងៃទី០៨ កុម្ភៈ ឆ្នាំ ២០២០ នេះ បានប្រកួតចាញ់ពិន្ទុកីឡាករ នី សុភី ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកប្រដាល់មុខសង្ហារូបនេះត្រូវបានអ្នកគាំទ្រគុនខ្មែរឲ្យតម្លៃខ្ពស់នោះ ព្រោះរូបគេធ្លាប់បានបំបាក់អាសង្ហាគុនខ្មែរ ឡៅ ចន្ទ្រា ដោយអាចយកជ័យជំនះបានដោយពិន្ទុផងដែរក្នុងការប្រកួតនាពេលកន្លងមក៕