About Me

header ads

អគ្គីភ័យឆាបឆេះបន្ទប់ផ្ទះល្វែងកាហ្វ«ប្រសព្វ»បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក

ភ្នំពេញ៖ បន្ទប់ដាក់សម្ភារៈជាន់ទី២ហាងកាហ្វេ «ប្រសព្វ»ត្រូវបានអគ្គីភ័យបានឆាបឆេះបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ដែលសមត្ថកិច្ចបានសន្និដ្ឋានថាបណ្ដាលមកពីទុស្សេចរន្តអគ្គិសនីម៉ាសុីបោកគក់សម្លៀកបំពាក់ហើយបានឆេះរាលដល់សម្ភារៈផ្សេងៗទៀតនៅក្នុងបន្ទប់នោះតែម្ដង។

ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២០  នៅក្នុងបន្ទប់ដាក់សម្ភារៈជាន់ទី២ហាងកាហ្វេ «ប្រសព្វ» ដែលមានទីតាំងស្ថិតនៅជិតផ្សារទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នគរបាលបានឲ្យដឹងថា បន្ទប់ដាក់សម្ភារៈដែលត្រូវភ្លើងឆេះនោះត្រូវបានម្ចាស់បិទទ្វារចាក់សោរចោល ហើយនៅមុនពេលកើតហេតុខណៈដែលម្ចាស់កំពុងស្ថិនៅជាន់ផ្ទល់ដីស្រាប់តែមានអគ្គីភ័យកើតឡើងនៅក្នុងបន្ទប់នោះបង្កឲ្យមានផ្សែងហុយឡើងឃ្មួលខ្មាញ់។

ពេលនោះអ្នកជិតខាងបាននាំគ្នាជួយពន្លត់ដោយការដងទឹកជះនិងប្រើបំពង់ពន្លត់អគ្គីភ័យបាញ់ពន្លត់ ចំណែកអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានបានចេញអន្តរាគមន៍និងហៅរថយន្តពន្លត់អគ្គីភ័យប្រមាណ១០គ្រឿងទៅផងដែរ ប៉ុន្តែភ្លើងបានរលត់ទៅវិញទាំងស្រុងមុនពេលដែលរថយន្តពន្លត់អគ្គីភ័យទៅដល់ ដោយមិនបានបាញ់ទឹកសូម្បីតែ១សុីទែនឡើយ ៕