About Me

header ads

គ្រោះថ្នាក់ចរាចរណ៍ម៉ូតូនិងម៉ូតូបង្ករអំពើហឹងស្សាទៅលើអ្នកសារព័ត៌មាន

( ត្បូងឃ្មុំ ):
គ្រោះថ្នាក់ចរាចរណ៍ម៉ូតូនិងម៉ូតូបង្ករអំពើហឹងស្សាទៅលើអ្នកសារព័ត៌មានចំនួន ២ នាក់ ។
ហេតុការណ៍មួយនេះបានកើតឡើងកាលពីវេលាម៉ោង ១៥ រសៀលថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២០ នៅត្រង់ចំណុចភូមិច្រកចំបក់ ឃុំជប់ស្រុកត្បូងឃ្មុំ ។

លោក លី សុីនួនជាភ្នាក់ងារអ្នកយកព័ត៌មានអោយអង្គភាពសារព័ត៌មាន KMR ប្រចាំខេត្តត្បូងឃ្មុំ បានអោយដឹងថា ខណៈនៅវេលាម៉ោងខាងលើ គាត់បានបើករថយន្តមកដល់កន្លែងខាងលើបានឃើគ្រោះថ្នាក់ចរ៉ាចរណ៍ បានឈប់រថយន្តហើយបានអោយភ្នាក់ងារសារព័ត៌មានម្នាក់ទៀតទៀឈ្មោះ សួន សុខលាង ភេទស្រី ជាអ្នកសារព័ត៌មានអង្គភាពដូចគ្នា ចុះទៅថតផ្ដិយយករូបភាពមកធ្វើការផ្សព្វផ្សាយ ត្រូវបាន នគរបាលម្នាក់ពាក់អាវយឺត វាយទាញយកកាតសម្គាល់ខ្លួនគ្រវែងចោលបាត់ ។

លោកលី សុីនួន បន្តទៀតថា នៅពេលគាត់បានឃើញសកម្មភាពបែបនោះ ក៏ចុះទៅឃាត់ត្រូវនគរបាលនោះវាយទៅលើរូបគាត់ម្នាក់ថែមទៀត ។ លោក លី សុីនួនបន្ថែមទៀតថា ភ្លាមនោះលោក លី សុីនួន បានដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាន នគរបាលស្រុកត្បូងឃ្មុំ តែខាងអធិការ មិនព្រមទទួលពាក្យបណ្ដឹងទេ តែក្រោយមកទើបលោកអធិការស្រុកត្បូងឃ្មុំព្រមទទួលពាក្យបណ្ដឹង ៕