About Me

header ads

តារាសម្តែង កញ្ញា មាន សូនីតា បង្អួតរូបភាពស៊ិចស៊ី ក្នុងឱកាសថ្ងៃកំណើតគម្រប់ ៣០ ឆ្នាំ

តារាសម្តែង កញ្ញា មាន សូនីតា តារាស្រីរូបស្រស់ដែលបច្ចុប្បន្នកំពុងទទួលបានការគាំទ្រនៅក្នុងខ្សែភាពយន្តខ្មែរ ដែលកំពុងចាក់បញ្ចាំងនៅរោងភាពយន្ត តាមរយៈការសម្តែងជាតួអង្គស្រីម្នាក់សុភាពរាបសារ និងជាគ្រូពេទ្យដ៏ទន់ភ្លន់ម្នាក់។ ដោយឡែកនាពេលថ្មីៗនេះ ស្រីស្រស់ម្នាក់នេះ បានពញ្ញាក់អារម្មណ៍អ្នកគាំទ្រ ជាមួយនឹងការបញ្ចេញរូបភាពស៊ិចស៊ី ជាច្រើនឈុតរបស់នាង។ កញ្ញា មាន សូនីតា បាននិយាយនៅក្នុងវីដេអូនោះថា នេះជាការថតម៉ូដបង្ហាញពីស្ទីលនៃការតុបតែងខ្លួនស៊ិចស៊ីខុសពីសព្វមួយដង ដែលនាងចង់បង្ហាញពីភាពស្រស់ស្អាតរបស់នារីម្នាក់មានវ័យ ៣០ ឆ្នាំ គឺជារូបនាងតែម្តងនៅក្នុងឱកាសថ្ងៃកំណើតគម្រប់ ៣០ ឆ្នាំរបស់នាង។ មហាជន និងអ្នកគាំទ្រនៅក្នុងបណ្តាញសង្គម បានចូលបង្ហាញពាក្យពេចជ៍ជូនពរដល់ថ្ងៃកំណើតរបស់នាង និងសរសើរថា កញ្ញា មាន សូនីតា ពិតជាមានភាពស្រស់ស្អាត ពិតជាទាក់ទាញជាមួយនឹងរូបភាពស៊ិចស៊ី នៃរូបសម្រស់របស់នាងមែនទែន។








អត្ថបទដោយៈ សំណាង