About Me

header ads

គ្មានវិញ្ញាសារសម្រាប់ស្រ្តី ក្នុងការប្រកួតកីឡាវាយកូនឃ្លីលើតុ ពានរង្វាន់ សម្តេចក្រឡាហោម ស ខេង លើកទី៤ នេះទេ

គ្មានវិញ្ញាសារសម្រាប់ស្រ្តី ក្នុងការប្រកួតកីឡាវាយកូនឃ្លីលើតុ ពានរង្វាន់ សម្តេចក្រឡាហោម ស ខេង លើកទី៤ នេះទេ

អង្គភាពកីឡានគរបាលជាតិកម្ពុជា បានប្រកាសជូនដំណឹងស្តីពីការប្រកួតកីឡាវាយកូនឃ្លីលើតុ ពានរង្វាមន់ សម្តេចក្រឡាហោម ស ខេង លើកទី៤ ឆ្នាំ២០២០ ដែលនឹងប្រារព្ធធ្វើឡើង ចាប់ពីថ្ងៃ៦ ខែ មីនាដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ ទីតាំងនៅក្លឹបវាយកូនឃ្លីលើតុ អលស្តា រាជធានីភ្នំពេញ។ ប៉ុន្តែការប្រកួតលើកនេះ មិនមានឃើញវិញ្ញាសារប្រកួតសម្រាប់ស្ត្រីនោះទេ ព្រោះក្នុងចំណោមការប្រកួតដែលមាន ៥ប្រភេទវិញ្ញាសា សុទ្ធសឹងតែវិញ្ញាសាសម្រាប់បុរសសុទ្ធ។ វិញ្ញាសាទាំង៥នោះរួមមាន៖
១,វិញ្ញាសា វាយគូ បុរស អាយុ៥០ឆ្នាំឡើង
២,វិញ្ញាសា វាយគូ បុរស អាយុ១៨ឆ្នាំដល់៥០ឆ្នាំ
៣,វិញ្ញាសារវាយទោល បុរស ១៨ឆ្នាំដល់៥០ឆ្នាំ
៤,វិញ្ញាសា វាយគូ យុវជន អាយុ១៧ឆ្នាំ
៥,វិញ្ញាសា វាយទោល យុវជន អាយុ១៧ឆ្នាំ

សូមរំលឹកឡើងវិញថា កាលពីការប្រកួតកីឡាវាយកូនឃ្លីលើតុពានរង្វាន់ ស ខេង លើកទី ៣ ឆ្នាំ ២០១៩ ការប្រកួតប្រជែងនៅលើវិញ្ញាសាប្រកួតចំនួន ៦ រួមមាន៖១,វិញ្ញាសាប្រកួតវាយឯកត្តជនអាយុ ៥០ ឆ្នាំឡើង ២,វិញ្ញាសាអាយុក្រោម ៥០ឆ្នាំ ៣,វិញ្ញាសាអាយុក្រោម ៣០ ឆ្នាំ ៤,វិញ្ញាសាវាយឯកត្តជននារី ៥,វិញ្ញាសារវាយគូនារី និង៦,ប្រកួតវាយគូចម្រុះបុរស នារី ។