About Me

header ads

រថយន្ត បី គ្រឿងបុកគ្នាត្រង់ចំណុចស្តុបបែកជាបួន បណ្តាលឲ្យស្ត្រីម្នាក់រងរបួស

ភ្នំពេញ: ស្ត្រីម្នាក់រួមដំណើរនិងស្ត្រីម្នាក់ទៀតបើករថយន្តឡិចសុីសGS-350មួយគ្រឿងបានជ្រុលចង្កូតទៅកៀររថយន្តតូយ៉ូតាមួយគ្រឿងបណ្ដាលឲ្យបាក់កញ្ចក់មួយចំហៀងរួចព្យាយាមបើករត់ត្រូវបានម្ចាស់រថយនព្រូសដេញតាមពីក្រោយ ដោយរថយន្តឡិចស៊ិសជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿងទៀតពេញទំហឹងស្រាប់តែរថយន្តព្រោះមកពីក្រោយរថយន្តឡិចស៊ីសបន្ថែមទៀតបណ្ដាលឲ្យរងរបួសស្ត្រីម្នាក់រងបួសបាក់ដៃម្ខាង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២និង ៥៥ នាទីទៀបភ្លឺឈានចូលថ្ងៃទី ២០ ខែកុម្ភៈឆ្នាំ ២០២០ស្ថិតនៅចំណុចស្តុបបូកគោ តាមដោយផ្លូវម៉ៅសេទុង កែងនិងផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកងទី ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងស្ត្រី ពីនាក់ទៀតបើករថយន្ត តូយ៉ូតាព្រូសមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AW-5439នៅចំណុចស្តុបកចំការមនតាមបណ្ដោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីកើតទៅលិចខណះនោះក៏មានរថយន្តឡិចស៊ីសGS 350 មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2Z-9988បើកបរដោយស្ត្រីម្នាក់រួមដំណើរនិងស្ត្រីម្នាក់ទៀតធ្វើដំណើរមកពីក្រោយបានកៀររថយន្តតូយ៉ូតាព្រូសផ្នែកខាងឆ្វេងបាក់កញ្ចក់មួយចំហៀងភ្លាមៗនោះរថយន្តឡិចស៊ីសបានព្យាយាមបើករត់រហូតមកដល់ចំណុចកើតហេតុស្តុបភ្លើងក្រហមមិនបង្អង់ល្បឿនបានជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាកមីតស៊ុយមីតស៊ីពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2A-4931បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សទិសដៅពីត្បូងទៅជើងចំពាក់កណ្ដាលកំហឹងបន្ទាប់មករថយន្តតូយ៉ូតាព្រូសមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកគូថរថយន្តឡិចស៊ីសពេញទំហឹងបណ្តាលរថយន្តទាំង បី គ្រឿងរងការខូចខាតយ៉ាងដំណំនឹងបណ្តាលឲ្យស្រីម្នាក់រួមដំណើរក្នុងរថយន្ត តូយ៉ូតាព្រូសរងរបួសបាក់ដៃម្ខាងត្រូវបានមិត្តភក្កិបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់ដោយភាគីទាំងសងខាងសុំធ្វើការសម្របសម្រួលគ្នាបន្ទាប់មកខាងភាគីរថយន្តឡិចសុីស បានចេញថ្លៃជួសជុលទៅរថយន្តពៅរគ្រឿងទៀតឲ្យស្អាតឡើងវិញដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕