About Me

header ads

រដ្ឋបាលក្រុងស្ទឹងត្រែងជួបសំណេះសំណាលជាមួយសិស្សានុសិស្សនៃវិទ្យាល័យហ៊ុនសែនស្ទឹងត្រែង

ស្ទឹងត្រែងៈកាលពីថ្ងៃទី០៤ ខែកុម្ភះ ឆ្នាំ២០២០ រដ្ឋបាលក្រុងស្ទឹងត្រែងបានជួបសំណេះណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២នៃវិទ្យាល័យហ៊ុនសែនស្ទឹងត្រែងស្តីពីការ សិក្សាផ្សារភ្ចាប់ជាមួយបរិស្ថាននិងត្រៀម ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្រោមអធិបតីយភាពអភិបាលក្រុង លោក សាយ កុសល់ លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្សប្រមាណ១៥៥ នាក់។ នៅក្នុងពិធីជំនួបសំណេះសំណាល អភិបាលក្រុងស្ទឹងត្រែងបានមានប្រសាសន៏ថា សូមឱ្យមាតាបិតាចូលរួមជួយសហការជាមួយលោកគ្រូអ្នកគ្រូ ដើម្បីពង្រឹងឱ្យកូនៗរបស់ខ្លួនក្លាយជាទំពាំងស្នងឫស្សីដ៏ល្អរឹងមាំ ដែលអាចប្រើប្រាស់បាន។ ម្យ៉ាងវិញទៀត យើងត្រូវតែចូលរួមសំអាតបរិស្ថានទាំងអស់គ្នា ដើម្បីសាលារៀនស្អាត ផ្ទះស្អាត សុខភាពល្អ ពិសេសទីក្រុងពោរពេញដោយភាពស្អាត សោភ័ណ្ឌភាព អនាម័យ និងជាទីកន្លែងទេសចរណ៍ដ៏សំខាន់សម្រាប់ខេត្តយើងទាំងមូល និងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិអន្តរជាតិផងដែរ។ លោកអភិបាលបានបន្តទៀតថា ទីក្រុងស្អាត ផ្ដើមចេញពីយើងទាំងអស់គ្នា គឺ ចូលរួមគិត ចូលរួមធ្វើ នឹងចូលរួមទទួលខុសត្រូវទាំងអស់គ្នា។