About Me

header ads

តាកូម៉ាត្រូវរម៉កដឹកឥវ៉ាន់ពន្លះអស់មួយចំហៀង

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរម៉កដឹកឥវ៉ាន់និងរថយន្តតាកូម៉ាខូចខាតទាំងសងខាងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាគេបានឃើញរ៉ឺម៉កកង់បីមួយគ្រឿដឹងឥតពន្លឺពេញទ្រុងខាងក្រោយធ្វើដំណើរពីកើតទៅលិចក្នុងល្បឿនលឿនរហូតមកដល់ចំណុចកើតហេតុបានរេចង្កូតមកចំណែកផ្លូវម្ខាងទៀតបណ្តាលឲ្យបុកចំហៀង រថយន្តតាកូម៉ាមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2AJ-7353 ធ្វើដំណើរបញ្រ្ចាស់ទិស ពីលិចទៅកើតបណ្តាលឲ្យរងការខូចខាតទ្វារនិងទ្រុងផ្នែកខាងក្រោយយ៉ាងដំណំ។

ក្រោយកើតហេតុភាគីទាំងសងខាងសម្របសម្រួលគ្នានៅនិងកន្លែងមិនត្រូវគ្នាទើបរាយការណ៍ទៅសមត្ថកិច្ចមកវាស់វែងយកទីរក្សាទុកដើម្បីរងចាំការដោះស្រាយ៕