About Me

header ads

សហព័ន្ធកីឡាបង្ហាត់ជិះសេះរៀបចំការប្រកួតជិះសេះលោតប្លោះរបាដើម្បីវាស់ស្ទង់កម្រិតសមត្ថភាពយុវជនថ្នាល

ប្រធានសហព័ន្ធកីឡាបង្ហាត់ជិះសេះ កំពុងតែមមាញឹកបង្វឹកយុវជនថ្នាលរបស់ខ្លួនដើម្បីត្រៀមរៀបចំការប្រកួតកីឡាជាតិលើកទី៣។ សហព័ន្ធបង្ហាត់ជិះសេះកម្ពុជា បានរៀបចំដាក់បង្ហាញកម្មវិធីប្រកួតលោតផ្លោះរបារ ប្រចាំឆ្នាំរបស់ខ្លួន កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ នាក្លឹប CCC។ ការប្រកួតជិះសេះផ្លោះរបារ កំពស់៣០សង់ទីម៉ែត្រ ៦០សង់ទីម៉ែត្រ និង៩០សង់ទីម៉ែត្រ មានការចូលរួមពីប្អូនៗជាកីឡាករ កីឡាការិនីក្មេងៗ ដែលជាយុវជនថ្នាល។ យោងតាមប្រសាសន៍របស់លោកស្រីប្រធានសហព័ន្ធកីឡាបង្ហាត់ជិះសេះកម្ពុជា លោកស្រី ទេព ម៉ូណា បានប្រាប់អោយដឹងថា ការប្រកួតក្នុងថ្ងៃនេះ «ដើម្បីវាស់ស្ទង់កម្រិតសមត្ថភាព កីឡាករ កីឡាការិនី ធ្វើយ៉ាងណាអោយយុវជនថ្នាលទាំងអស់មានបទពិសោធន៍កាន់តែច្រើន ជាពិសេសនោះគឺសហព័ន្ធកំពុងតែរៀបចំដើម្បីត្រៀមចូលរួមការប្រកួតកីឡាជាតិលើកទី៣ និងត្រៀមបញ្ជូនកីឡាករ កីឡាការិនី ទៅចូលរួមការប្រកួតផ្សេងៗនៅក្នុងឆ្នាំ២០២០នេះ»។ ដោយមើលឃើញពីភាពរីកចំរើន របស់សហព័ន្ធកីឡាបង្ហាត់ជិះសេះកម្ពុជា កំពុងតែមានសន្ទុះទៅមុខឥតឈប់ឈរនោះ ក្រសួងអប់រំ យុវជននិងកីឡា បានសម្រេចដាក់ប្រភេទកីឡាជិះសេះឲ្យចូលរួមជាលើកទី១ នៅក្នុងប្រកួតកីឡាជាតិលើកទី៣  ដែលគ្រោងនឹងប្រកួតនៅខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ ។ សូមរំលឹកឡើងវិញថា សហព័ន្ធក្នុងការប្រកួតកីឡាស៊ីហ្គេម កីឡាជិះសេះកម្ពុជា ដែលទើបបានបង្កើតឡើង ហើយក៏ជាលើកទី១កម្ពុជាបានបញ្ចូលវិញ្ញាសាថ្មីនេះ ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី២៩ ឆ្នាំ២០១៧ នៅក្នុងប្រទេសម៉ាឡេស៊ី ដោយកីឡាករ កីឡាការិនីកម្ពុជាដណ្តើមបានមេដាយសំរិទ្ធគឺចំណាត់ថ្នាក់លេខ៣ ៕