About Me

header ads

អាសូណាស់និស្សិតម្នាក់ជិះម៉ូតូចេញទៅរៀនត្រូវរថយន្តដឹកដីបុកស្លាប់

ភ្នំពេញ៖និស្សិតម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈជនរងគ្រោះរូបនោះកំពុងតែជិះម៉ូតូចេញពីផ្ទះទៅរៀនជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរមួយដោយត្រូវបានរថយន្តបែន ដឹកដី១គ្រឿងបើកបុកយ៉ាងពេញទំហឹងតែម្ដង ។ឧប្បទ្ទវហេតុនេះបានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរសៀលថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០២០ នៅលើផ្លូវ៥០ម៉ែត្រ ត្រង់ចំណុចមុខបុរីប៉េងហួត ភូមិព្រែកថ្លឹងសង្កាត់ជើងឯក ខណ្ឌដង្កោ។

យុវជនរងគ្រោះខាងលើមានឈ្មោះប្លង់ ផាក់ អាយុ២២ឆ្នាំមុខរបរនិស្សិត មានស្រុកកំណើតនៅក្នុងភូមិភ្នំដី ឃុំស្លែស្ពានស្រុកស្រីស្នំ ខេត្តសៀមរាប។សព្វៃថ្ងៃស្នាក់នៅក្បែរកន្លែងកើតហេតុខាងលើ។

ប្រភពព័ត៍មានបានឲ្យដឹងថា នៅមុនពេលកើតហេតុយុវជនខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1FR-6210ធ្វើដំណើរចេញពីវត្តគោកអំពិលឡើងលើផ្លូវ៥០ម៉ែត្រលុះដល់ត្រង់ចំណុចកើតហេតុស្រាប់តែរថយន្តបែនដឹកដីម៉ាកហ៊ីយ៉ាន់ដាយយីឌុបដឹកដីមួយគ្រឿងពណ៍ខ្មៅលាយសពាក់ស្លាកលេខភ្នំពេញ3C 5161បើកបរក្នុងល្បឿនយ៉ាងលឿនក្នុងទិសដៅពីកើតទៅលិចបានបុកនិងកិនយុវជនខាងលើកៀបចំកង់កណ្តាលផ្នែកខាងស្តាំបណ្តាលឲ្យបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង។

ប្រភពដដែលបានបន្តទៀតថា បន្ទាប់មកអ្នកបើកបរបាន បើកទ្វារចុះពីលើរថយន្តរត់គេចខ្លួនបាត់ដោយសុវត្ថិភាព ហើយក្រោយពេលកើតហេតុនគរបាលចរាចរណ៏ខណ្ឌដង្កោ សហការណ៏ជាមួយកម្លាំងជំនាញនរគរបាលការិយាល័យចរាចរណ៏ផ្លូវគោកនៃស្នងកាដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅធ្វើការវាស់វែងនិងនាំយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ចំណែកសាកសពត្រូវបានប្រគល់ជនក្រុមគ្រួសារដើម្បីនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕