About Me

header ads

លោក ឧកញ្ញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំនូវអាហារទាំង ៤ ក្រុម និងម្ហួបទាំង ១៤ មុខ ដែលជំនួយដល់ប្រព័ន្ធភាពស៊ាំរបស់រាងកាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ ឬវីរុសផ្សេងៗ

ចំពោះករណីដែលវីរុសកូរ៉ូណាថ្មី បានកំពុងវាយលុក និងសម្លាប់មនុស្សអស់មិនតិចនាក់ទេនៅក្នុងប្រទេសចិន រួមទាំងបណ្តាប្រទេសផ្សេងៗទៀតទាំងនៅអាស៊ី និងអឺរ៉ុបជាដើម។ នេះគឺជាបញ្ហាដ៏ចំបងមួយដែលប្រជាពលរដ្ឋទាំងអស់គួរតែមានការយកចិត្តទុកដាក់ថែរក្សា ការពារខ្លួនពីការឆ្លងដែលបណ្តាលមកពីវីរុសកូរ៉ូណាថ្មី (2019-nCov) ដ៏កាចសាហាវ ខណៈដែលបងប្អូនប្រជាជនទូទាំងពិភពលោក កំពុងមានសេចក្តីព្រួយបារម្ភចំពោះការបៀតបៀនពីជំងឺរលាកសួតប្រភេទថ្មីនេះ លោក ឧកញ្ញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក៏បានណែនាំនូវអាហារទាំង ៤ ក្រុម និងម្ហួបទាំង ១៤ មុខ ដែលជំនួយដល់ប្រព័ន្ធភាពស៊ាំរបស់រាងកាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ ឬវីរុសផ្សេងៗ។
ទស្សនានិងស្តាប់ពីប្រសាសន៍ណែនាំរបស់ ឧកញ្ញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី


 

ដូច្នេះសូមបងប្អូនប្រជាជនទាំងអស់ មានការប្រុងប្រយ័ត្ន និងអនុវត្តសុវត្ថិភាពអាហារ តាមសេចក្តីណែនាំរបស់ឧកញ្ញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលស្របទៅតាមវិធានការណ៍ការពារការចម្លងជំងឺរលាកសួតប្រភេទថ្មីនេះ ដោយអនុវត្តសុវត្ថិភាពអាហារ (ទោះជាក្នុងតំបន់ដែលកំពុងផ្ទុះជំងឺក៏ដោយ ក៏ផលិតផលធ្វើពីសាច់មានសុវត្ថិភាព ប្រសិនបើចម្អិនឱ្យបានឆ្អិនល្អ និងកាន់ឱ្យបានត្រឹមត្រូវអំឡុងពេលធ្វើម្ហូប) ពីសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណាថ្មីនេះ ។


អត្ថបទដោយៈ សំណាង