About Me

header ads

ផ្លូវ ស្ពានបាក់ស្រុតដោយទឹកជំនន់ទន្លេមេគង្គ បានកែសម្រួលដោយថវិការរៃអង្គាសពីសប្បុរសជន

ត្បូងឃ្មុំ: ផ្លូវ ស្ពានព្រែកតាខ្វាន់ ក្នុងភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខូចដោយសារទឹកជំនន់ទឹកទន្លេមេគង្គកាលពីឆ្នាំមុន បានកែសម្រួលដោយសារ បានថវិកាពីការរៃអង្គាសគ្នារវាងអាជ្ញាធរ  ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្តចក សប្បុរសជន ពលរដ្ឋជាអ្នកដំណើរឆ្លងទៅមក ។​ លោក​ អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ មានប្រសាសន៍ប្រាប់ភ្នាក់ងារសារព័ត៌មានយើងថា ផ្លូវ ស្ពាន ទំនប់បង្ហៀរនេះ អ្នកបច្ចេកទេសចុះសិក្សារួចរាល់ហើយ តាមគម្រោង ពេលទឹកជំនន់ស្រកផុតនៅឆ្នាំក្រោយ ទើបខាងជំនាញបច្ចេកទេស ចុះមកធ្វើឡើងវិញ ។ លោកប្រធានបន្ថែមថា សូមបង ប្អូនអ្នកធ្វើដំណើរតាមកំណាត់ដងផ្លូវស្ពាន ១ នេះ មេត្តាយោគយល់ផង ពិតហើយផ្លូវនេះ វារលាកបន្តិចមែន តែនៅតែអាចធ្វើដំណើរទៅមកបាននៅទើយទេ សូមបងប្អូនមានការអត់ធ្មត់បន្តិចសិន ៕