About Me

header ads

រថយន្តកូរ៉េដឹកទឹកកកបើកបុកនឹងក្បាលនាគពុះចែកទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖បុរសម្នាក់ស្រវឹងស្រាបើករថយន្តមួយគ្រឿងក្នុងល្បឿនយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នបានរ៉េចង្កូតទៅបុកនឹងក្បាលនាគពុះចែកទ្រូងផ្លូវចំពេញទំហឹងបណ្តាលអោយរងការខូចខាតយ៉ាងដំណំអស់មួយកំណាត់ខាងមុខ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២នឹង០៥នាទីរំលងអាធាត្រឈានចូលថ្ងៃទី០៤ខែកុម្ភះឆ្នាំ២០២០តាមបណ្តោយផ្លូវជាតិលេខ៥នៅចំណុចនឹងលូទឹកស្អុយស្ថិតនៅក្នុងសង្កាត់ស្វាយប៉ាក់ខណ្ឌឬស្សីកែវ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បានបើករថយន្តកូរ៉េដឹកទឹកកកមួយគ្រឿងពណ៌ខៀវលាយសពាក់ស្លាកលេខភ្នំពេញ2D-4376បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីត្បូងទៅជើងខណពេលបើកមកដល់ចំណុចកើតស្រាប់តែរ៉េចង្កូតជ្រុលទៅបុកចំក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំតែសំណាងល្អពុំបង្កឲ្យមានអ្នករងរបួសដោយគ្រាន់តែខូចខាតរថយន្តនិងសម្បត្តិរដ្ឋតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុខាងលើនេះរថយន្តបង្កត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោកអូសយកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយគ្នានៅពេលក្រោយ ៕