About Me

header ads

ឆ្លងចរន្តអគ្គីសនីបណ្តាលឆាប់ឆេះក្នុងអាគារ កយ ផ្អើលរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍

ឆ្លងចរន្តអគ្គីសនីបណ្តាលឆាប់ឆេះក្នុងអាគារ កយ ផ្អើលរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍

ភ្នំពេញ៖ ឆ្លងចរន្តអគ្គីសនី បង្កជាអគ្គីភ័យឆាប់ឆេះ កុំព្យូទ័ និង ឯកសារ នៅក្នុងអាគារ ទីចាត់ការ គយ និង រដ្ឋាករ រថយន្តពន្លត់អគ្គីភ័យចេញអន្តរាគមន៍ទាន់ពេលវេលា។

ហេតុការណ៍នេះ បង្កភាពភ្ញាក់ផ្អើលកាលពីវេលា១០និង២០នាទីព្រឹក ថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២០ ចំណុចអាគារ នាយកដ្ឋាន គយ និងរដ្ឋាករ កម្ពុជា ស្ថិតនៅតាមមហាវិថី ព្រះនរោត្តម ក្នុងសង្កាត់ផ្សាថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌ពីប្រជាពលរដ្ឋបានអោយដឹងថា សង្ស័យឆ្លងចរន្តអគ្គីសនី ដែលបណ្តាលអោយឆាប់ឆេះនៅក្នុងអាគារ នាយកដ្ឋាន គយ និង រដ្ឋាករ រត់ចែកជើងគ្នា យកបំពង់ពន្លត់អគ្គីភ័យ យកមកបាញ់ និង រាយការណ៍ បន្តប្រាប់សមត្ថកិច្ចមូលដ្ឋាន និង សមត្ថកិច្ច ការិយាល័យនគរបាលបង្កា និង ពន្លត់អគ្គីភ័យ ចុះមកដល់ទីតាំងកើតហេតុ ចំនួន៣គ្រឿងដើម្បីជួយអន្តរាគមន៍ទាន់ពេលវេលា។

នៅក្នុងរង្វង់ប្រតិបត្តិការនេះដែល រថយន្តពន្លត់អគ្គិភ័យ របស់ការិយាល័យនគរបាលបង្កា និង ពន្លត់អគ្គីភ័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានចេញជួយអន្តរាគមន៍ចំនួន៣គ្រឿង ប្រើប្រាស់ទឹកចំនួន១ឡាន ទើបអគ្គីភ័យរលុតទៅវិញ នៅម៉ោង១០ និង៤០នាទី ថ្ងៃខែឆ្នាំដ៏ដែល។

ជាចុងក្រោយការិយាល័យនគរបាលបង្កា ពន្លត់ និង សង្គ្រោះ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន បានអំពាវនាវ ដល់បងប្អូនជាពលរដ្ឋទាំងអស់ដែលមានផ្ទះនៅជិតដីឡូត៍មានស្មៅស្ងួត ឬកន្លែងចោលសម្រាម សូមយកចិត្តទុកដាក់ពីបញ្ហាទាំងនេះ កុំអោយកូនលេងភ្លើង ឬអ្នកទទួលទានបារីកុំបោះកន្ទុយបារីចោលផ្ដេសផ្ដាស ហើយបន្ថែមទៀតនោះមានករណីអគ្គីភ័យឆាបឆេះ សូមបងប្អូនជួយគ្នា ទប់ស្កាត់និងពន្លត់ភ្លាមៗដើម្បីកុំអោយរាល់ដាលដល់ផ្ទះប្រជាពលរដ្ឋទាន់។ សម្រាប់ប្រជាពលរដ្ឋ ហៅកម្លាំងជួយអន្តរាគមន៍បានទាន់ពេលវេលា សូមប្រជាពលរដ្ឋ ទំនាក់ទំនងមក សមត្ថកិច្ចពន្លត់អគ្គីភ័យ តាមរយៈលេខ «៦៦៦» ដើម្បីជួយអន្តរាគមន៍ទាន់ពេលវេលា៕