About Me

header ads

កិច្ចប្រជុំត្រួតពិនិត្យ និងទប់ស្កាត់ការងារបូមខ្សាច់អនាធិបតេយ្

កិច្ចប្រជុំត្រួតពិនិត្យ និងទប់ស្កាត់ការងារបូមខ្សាច់អនាធិបតេយ្យ នៅតាមដងព្រែកកំពង់បាយ

កំពត;នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងទប់ស្កាត់ការងារបូមខ្សាច់អនាធិបតេយ្យ នៅតាមដងព្រែកកំពង់បាយ។ ដោយមានការចូលរួមពី អភិបាលក្រុងកំពត ស្រុកទឹកឈូ មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត សរុប ១១នាក់។

ក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត បានស្នើឲ្យអភិបាលក្រុងស្រុក និងមន្ទីរ-អង្គភាពចូលរួម ត្រួតពិនិត្យសកម្មភាពបូមខ្សាច់របស់ក្រុមហ៊ុន ដោយត្រូវតែមានអជ្ញាប័ណ្ណច្បាប់ត្រឹមត្រូវ ជាពិសេសមិនអនុញ្ញាតឲ្យបូមខ្សាច់ហួសពីការកំណត់របស់អាជ្ញាប័ណ្ណឡើយ ។