About Me

header ads

សមត្ថកិច្ចនគបាលចរាចរណ៍ខេត្តកំពង់ឆ្នាំងនៅតែបន្តធ្វើការរិតបណ្តឹងច្បាប់ចរាចរណ៍ដដែល

កំពង់ឆ្នាំង:
ស្នងការរងនគបាលខេត្តកំពង់ឆ្នាំងលោក ឧត្តមសេនីយ៍ត្រី កេត យ៉ុង បានធ្វើការដាស់តឿនទៅដល់ជំនាញ(នគទេសចរណ៏និងចរាចរណ៏ផ្លូវគោក)ត្រូវតែធ្វើអំពើណាល្អៗនិងបំរើប្រជាពលរដ្ឋដោយស្មោះត្រង់និងត្រូវគិតគូរអំពីផលប្រយោជន៌ជាតិ ជាធំ ។ 

ការថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយប្រជុំដល់មន្ត្រីនគបាលចរាចរណ៍អោយធ្វើតែអំពលណាល្អៗស្របច្បាប់ស្តីពីច្បាប់ចរាចរណ៍ ។

ចំពោះបុគ្គលណាដែលជាអ្នកបើកបរមិនគោរពច្បាប់ត្រូវអនុវត្តន៍តាមផ្លូវច្បាប់អោយបានតឹងរឹង ដើម្បីការពារជីវិតរបស់ពួកគាត់និងអ្នកដ៍ទៃ។

ស្នងការរងនគបាលចរាចរណ៍ផ្លូវគោកលោកបាបបញ្ជាក់ទៀតថា ការអនុវត្តន៍ច្បាប់អោយបានត្រឹមត្រូវតាមច្បាប់ គេមិនរាប់ចូលក្នុងអំពើរអាក្រក់របស់មន្ត្រីនគបាលយើងទេ    ព្រោះភារះកិច្ចនិងតួនាទី កាតព្វកិច្ចអនុវត្តន៌ច្បាប់និងពង្រឹងការអនុវត្តន៌ច្បាប់អោយមានប្រសិទ្ធភាព ដើម្បីរក្សាសន្តិសុខសុវត្ថភាពសណ្ដាប់ធ្នាប់សង្គមក្នុងការបំរើជាតិនិងប្រជាពលរដ្ឋ តែបើមន្ត្រីណាធ្វើខុសដោយស្វែងរកផលប្រយោជន៌ នោះទើបគេរាប់បញ្ចូលក្នុងអំពើអាក្រក់របស់មន្ត្រីនោះ(លោកមិនគាំទ្រទេមន្ត្រីបែបនេះ)លោក សូមអោយកំលាំងក្រោមការដឹកនាំរបស់លោក អនុវត្តន៍តាមច្បាប់និងគោលការណ៌របស់ស្នងការនគបាលខេត្ត  លោកបានបន្ថែមទៀតថា អ្វីដែលលោកចង់បាននោះគឺលទ្ធផលការងារដោយធ្វើយ៉ាងណាកាត់បន្ថោយគ្រោះថ្នាក់ដោយចរាចរណ៍អោយនៅកំរិតទាបបំផុត ។

ស្នងការរងនគបាលខេត្តកំពង់ឆ្នាំងទទួលបន្ទុកផ្នែកចរាចរណ៍បានធ្វើការអំពាវនាវដ៍ទទូចដល់អ្នកប្រើប្រាស់ផ្លូវសូមមេតា្តគោរពច្បាប់នៅពេលបើកបរយាន្តជំនេះគ្រប់ប្រភេទម៉ូតូត្រូវពាក់មួកការពារសុវត្ថភាពទាំងអ្នកបើកបរនិងអ្នករួមដំណើរនិងត្រូវបំពាក់កញ្ចក់សម្រាប់មើលក្រោយបំពាក់ស្លាក់លេខក្នុងនោះអ្នកបើកបររថយន្តត្រូវបំពាក់ខ្សែក្រវ៉ាត់សូមកុំបើកបរវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ សូមកបើកបរក្នុងស្ថានភាពស្រវឹង និងបើកបរត្រូវគោរពច្បាប់ចរាចរណ៍និងចេះអព្យាស្រយ័គ្នាទៅវិញទៅមកដើម្បីបញ្ជៀសនៅគ្រោះថ្នាក់ដែលធ្វើអោយកើតមានអ្នកស្លាប់និងរបួសនិងខូចខាត់ទ្រព្យសម្បត្តិទៀតផង  ៕