About Me

header ads

ជនសង្ស័យ៤នាក់វាយប្លន់យកការបូបនិងទូរស័ព្ទពីបុរសម្នាក់បានសម្រេចមិនរំខានដល់សមត្ថកិច្ច

ភ្នំពេញ​៖​ បុរសម្នាក់ដេីរចេញពីផ្ទះបំណងទៅរកញាំអីជាមួយមិត្តភ័ក្តិស្រាប់តែមានជនង្ស័យចំនួន៤នាក់ជិះម៉ូតូ២គ្រឿងមកធ្វេីសកម្មភាពវាយប្លន់យកការបូបលុយនិងទូរស័ព្ទហេីយគេចខ្លួនបាត់ដោយសុវត្តិភាព។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង១០រំលងអាធ្រាត្រឈានចូលថ្ងៃទី៦ខែកុម្ភះឆ្នាំ២០២០​ នៅចំណុចផ្លូវលេខ១៦៣​កែងផ្លូវលេខ៤៥៦​ ស្ថិតក្នុងសង្កាត់ទួលទំពូងទី១​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។

ជនរងគ្រោះឈ្មោះសុខហេង​ ភេទប្រុសអាយុជាង៣០ឆ្នាំ​ ដែលទេីបនិងមកពីប្រទេសចិន​ ស្នាក់នៅសង្កាត់ទួលទំពូងទី១​ ខណ្ឌចំការមន​។ សំភារះដែលជនសង្ស័យប្លន់យកនោះ​មានទូរស័ព្ទiPhone 11 bro មួយគ្រឿងការបូបលុយក្នុងនោះមានលុយមួយចំនួន។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់បានចេញពីផ្ទះបំណងដេីរមកជួបមិត្តភ័ក្តិដេីម្បីទៅរកអីហូប​ ខណះកំពុងដេីរតាមផ្លូវបណ្តេីរលេីកទូរស័ព្ទនិយាយជាមួយមិត្តភ័ក្តិបណ្តេីរភ្លាមនោះស្រាប់តែមានជនសង្ស័យចំនួន៤នាក់ជិះម៉ូតូ២គ្រឿងមកធ្វេីសកម្មភាពវាយរូបគាត់មួយដៃគម្រាមប្លន់យកការបូបលុយនិងទូរស័ព្ទហេីយគេចខ្លួនបាត់។

ក្រោយកេីតរូបគាត់បានត្រឹមដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលទំពូងទី១ដេីម្បីងាយស្រួលសមត្ថកិច្ចកំណត់មុខសញ្ញា៕