លោកឧត្តមសេនីយ៍ទោ ខូវ លី អញ្ជើញជួបសំណេះសំណាល ជាមួយបេក្ខជនដែលប្រឡងជាប់ជាស្ថាពរ ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង

លោកឧត្តមសេនីយ៍ទោ ខូវ លី អញ្ជើញជួបសំណេះសំណាល ជាមួយបេក្ខជនដែលប្រឡងជាប់ជាស្ថាពរ ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖

នៅព្រឹកថ្ងៃទី 25 ខែកុម្ភៈឆ្នាំ 2020នេះ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង មានរៀបចំពិធីសំណេះសំណាល ជាមួយបេក្ខជនដែលប្រឡងជាប់ជាស្ថាពរ ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង  ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង។

 ក្នុងពិធីជួបសំណេះសំណាលជាមួយបេក្ខជនដែលបានប្រឡងជាប់ជាស្ថារព ចូលបម្រេីការងារក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដែលមានបេក្ខជនចំនួន១០០នាក់ ក្នុងនោះស្រីចំនួន ២៤នាក់។

សូមបញ្ជាក់ផងដែរថា៖ សម្រាប់ខេត្តកំពង់ឆ្នាំង គណៈកម្មការកណ្តាលរៀបចំការប្រកួតប្រជែង ជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសលទ្ធផលនៃការប្រឡង ដែលបានធ្វើការប្រឡងកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ នៅវិទ្យាល័យព្រះបាទសុរាម្រឹត ក្នុងនោះបេក្ខជនដែលប្រឡងជាប់ជាស្ថាពរមានចំនួន ១០០នាក់ ស្រី ២៤នាក់ និងបេក្ខជនបម្រុងមានចំនួន ១០នាក់ ស្រី ៥នាក់ ផងដែរ ។

នៅក្នុងឱកាសនោះផងដែរ  ស្នងការនគរបាលខេត្តកំពង់ឆ្នាំងលោកឧុត្តមសេនីយ៍ទោ ខូវលី ក៏បានផ្ដាំផ្ញើដល់ប្អូនៗទាំងអស់ដែលបានប្រឡងជាប់ក្របខណ្ឌជាមន្ត្រីនគរបាលជាតិត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រដើម្បីយកចំណេះដឹងមកបម្រើក្នុងអង្គភាពនិងប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តច្បាប់ ៕