About Me

header ads

បើករថយន្តបុកម៉ូតូរបួសបុរសម្នាក់រួចបេីកចូលទៅប៉ុស្តិ៍នគរបាលទឹកល្អក់៣ដេកក្នុងរថយន្តធ្វើព្រងើយ

ភ្នំពេញ: បុរសម្នាក់ង្ស័យស្រវឹងបើកបររថយន្តតូចយូតាព្រូសមួយគ្រឿងជ្រុលទៅបុកម៉ូតូត្រង់ចំណុចផ្លូវបែកជាបួនបណ្តាលឲ្យរងរបួសបុរសម្នាក់រួចបើករត់ទៅចូលប៉ុស្តិ៍នគរបាលរដ្ឋនគរបាលទឹកល្អក់ទី៣ដេកធ្វេីប្រងេីយដូចគ្មានរឿងអី។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង ៥០ នាទីយប់ថ្ងៃទី ៤ខែកុម្ភៈឆ្នាំ ២០២០ នៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី២ តាមបណ្ដោយផ្លូវ ២៥៣ កែងនឹងផ្លូវ ១៥៦ ក្នុងសង្កាត់ទឹកល្អក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកតូយូតាព្រូសមួយគ្រឿងពណ៌ស្កពាក់ស្លាកលេខភ្នំពេញ2AQ-5736ធ្វើដំណើរតាមបណ្តោយផ្លូវ លេខ២៥៣ទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើដែលជាផ្លូវបំបែកជាបួនបានជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាកPCXពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1HT-3972ជិះដោយបុរសម្នាក់ធ្វេីដំណេីរ​តាមបណ្ដោយផ្លូវ លេខ១៥៦ ក្នុងទិសដៅពីលិចទៅកើតចំផ្នែកខាងមុខចំហៀងខាងឆ្វេងបណ្ដាលឲ្យដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់ផ្នែកជើងម្ខាងត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ចំណែករថយន្តបង្កបានព្យាយាមបើករត់ទៅចូលចតនៅមុខប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ ដើម្បីឲ្យសមត្ថកិច្ចជួយ។

ក្រោយកើតហេតុសមត្ថកិច្ចបានយករថយន្តបង្កមកកន្លែងកើតហេតុវិញតែម្ចាស់រថយន្តបង្កមិនចេញពីរថយន្តនោះទេបានសម្ងំដេកនៅក្នុងរថយន្តធ្វើព្រងើយបន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកដើម្បីដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕